កីឡាអន្តរជាតិ
អន្តរជាតិ
Real Sociedad បាន​បណ្តេញ Moyes ពី​តំណែង​អ្នកចាត់ការ​ទូទៅ​
10, Nov 2015 , 9:51 am        
រូបភាព
​អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប Man Utd  និង Everton លោក David Moyes ត្រូវបាន​ក្លិប Real Sociedad បញ្ឈប់ពី​តំណែង​ហើយ​បន្ទាប់ពី​ដឹកនាំ​បាន​១​ឆ្នាំ​គត់​ឲ្យ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​។​

 
  អ្នកចាត់ការ​សញ្ជាតិ​ស្កុ​តឡែ​ន​វ័យ ៥២​ឆ្នាំនេះ ដឹកនាំ Sociedad មិនបាន​គាប់ប្រសើរ​សោះ ដោយ​បរាជ័យ​ជាប់ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ក្រុម​ធ្លាក់​ទៅកាន់​លេខ​១៦​ក្នុង​តារាង La Liga របស់​អេ​ស្ប៉ា​ញ ដោយមាន​៩​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​១១​លើក​។​
 
​សូម​រម្លឹកថា Moyes ធ្លាប់​ដឹកនាំ Everton ១១​រដូវ​កាល មុនពេល​ផ្លាស់​ទៅ​ជំនួស​តំណែង Sir Alex Ferguson នៅ Old Trafford កាលពី​ឆ្នាំ​២០១៣ ដោយ​ដឹកនាំ​បិសាច​ក្រហម​បានតែ​៥១​ប្រកួត​ប៉ុណ្ណោះ ក៏​ត្រួវបាន​ក្លិប​បញ្ឈប់ពី​តំណែង កាលពី​ថ្ងៃទី ២២ មេសា ឆ្នាំ​២០១៤ ហើយ​រហូតមកដល់​ថ្ងៃ ១០​វិច្ឆិកា ២០១៤ ក៏​ទៅ​ដឹកនាំ​ក្លិប  Real Sociedad ដោយ​ក្លាយជា​អ្នកដឹកនាំ​កម​ពី​ចក្រភពអង់គ្លេស ​ទី​៤​ផងដែរ​សម្រាប់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​។​
 
​សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ជំនួស​អតីត​អ្នកចាត់ការ Manchester United ខាងលើ​ក៏ត្រូវ​បាន​បញ្ចេញ​រួចរាល់​ហើយ​ដែរ នោះ​គឺ​លោក Eusebio Sacristan ដែលជា​អតីត​គ្រូបង្វឹក​ឈុត​យុវជន ក្រុម FC Barcelona​។ 
 
 
 

Tag:
 EPL
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com