អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​សម្តី​មាស​ អ៊ុង​​សាន​ ស៊ូ​ជី កន្ត្រាក់​បេះដូង​អ្នកបោះឆ្នោត​ឲ្យ​គាំទ្រ​​អ្នកស្រី​ឈាន​ទៅ​គ្រប់គ្រង​ប្រទេស​
10, Nov 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​មេដឹកនាំ​គណបក្សប្រឆាំង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នឹង​ឈានទៅ​កាន់តំណែង​ខ្ពស់បំផុត​ដើម្បី​ដឹកនាំ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ក្រោយ​ការ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​អាទិត្យ​កន្ល​មក​។ តើ​អ្វីខ្លះ​ជា​សារសំខាន់ៗ​ដែល​មេបក្ស​ប្រឆាំង​រូបនេះ​ប្រើប្រាស់​ដើម្បី​កន្ត្រាក់​បេះដូង​អ្នកបោះឆ្នោត​របស់ខ្លួន​នោះ​?



«​បើសិនជា​ប្រជាជន​នៅតែ​ភ័យខ្លាច មិន​ហ៊ាន​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត​ពេលនេះ ពួកគេ​នឹង​បន្ត​ស្ថិតក្នុង​ភាពភ័យខ្លាច​ជា​រៀងរហូត​។ លោកស្រី​ថា​៖ «​តើ​មាន​អ្វីដែល​ពួក គេ​ភ័យខ្លាច​? ដើម្បី​ឃើញ​ការផ្លាស់ប្តូរ​មួយ​ពិតប្រាកដ ប្រជាជន​នៅលើ​កោះ​មិនគួរ​ភ័យ ខ្លាច​ទេ​។ ហើយ​បើ​ភ័យខ្លាច​ពេលនេះ ពួកគេ​នឹង​បន្ត​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​កាន់ តែ​យូរ​»​។ សម្តី​នេះ​ត្រូវបាន​អ្នកស្រី​ប្រើប្រាស់​នៅពេល​យុទ្ធនាការ​បោះឆ្នោត​។

«​ជោគជ័យ ឬ​បរាជ័យ វា​មិន​សំខាន់​ទេ​។ អ្វីដែល​សំខាន់ គឺ​ឈ្នះ និង​ចាញ់​យ៉ាងដូចម្តេច​? អ្នកចាញ់​ត្រូវ​ទទួលចាញ់​ដោយ​ភាពក្លាហាន​។ អ្នកឈ្នះ​ត្រូវ​ឈ្នះ​ដោយ​ថ្លៃថ្នូរ​, ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។ នេះ​គឺជា​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។ Victory or failure, that is not important. What is important is how we win or lose. Those who lose should bravely concede, while those who win should humbly celebrate the victory. That is a true democracy.។ សម្តី​នេះ​ត្រូវបាន​អ្នកស្រី​ប្រើប្រាស់​ក្នុងដំណាក់កាល​រាប់​សន្លឹកឆ្នោត​។

«​ចាញ់​ដោយ​ក្លាហាន និង​ឈ្នះ​ដោយ​ថ្លៃថ្នូរ​»​។ Lose bravely and win humbly.​។ សម្តី​នេះ​ត្រូវបាន​អ្នកស្រី​ប្រើប្រាស់​ពេល​កំពុង​រាប់​សន្លឹកឆ្នោត​។

«​ការបោះឆ្នោត​លើក​នេះ គឺជា​ឱកាស​ដ៏​ធំ​សម្រាប់​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​របស់​យើង​។ ឱកាស​របៀបនេះ​កើតឡើង​តែ​ពីរ ឬ​បី​ដង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​។ ដូច្នេះ ខ្ញុំ​សូម​និយាយថា នេះ​គឺជា​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​ចាប់យក​ឱកាស​នេះ​ឲ្យ​បាន និង​ប្រើប្រាស់​វា​ឲ្យ​ត្រឹមត្រូវ​បំផុត​»​។ ​This election is a big chance for our country to change. This kind of chance only comes a few times in history. I​ would like to say that it is a responsibility for the people of Myanmar to grab this chance and use it right.។ សម្តី​នេះ​ត្រូវបាន​អ្នកស្រី​ប្រើប្រាស់​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។

«​កុំ​ទុក​ឲ្យ​ភាពភ័យខ្លាច​រារាំង​អ្នក​កុំ​ឲ្យ​ធ្វើ​អ្វីដែល​អ្នក​យល់ថា វា​ត្រឹមត្រូវ​នោះ​»​។ You should never let your fears prevent you from doing what you know is right.។ នេះ​ជាស​ម្តី​របស់​អ្នកស្រី​ប្រើប្រាស់​ជារឿយៗ​។

«​ខ្ញុំ​បាន​និយាយ​ហើយ​ថា ខ្ញុំ​នឹងមាន​តួនាទី​ធំ​ជាង​ប្រ​ធានា​ធិបតី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅទៀត​។ ខ្ញុំ​បានរៀបចំ​គម្រោង​រួចរាល់​អស់ហើយ​»​។ I have said I am going to be above the president,​she told journalists in her garden on Thursday. I have already made plans.​។ នេះ​គឺជា​សម្តី​របស់​អ្នកស្រី​ឆ្លើយតប​ទៅកាន់​អ្នកកាសែត​ដែល​សួរ​សំណួរ​ថា តើ​អ្នកស្រី​នឹង​កាន់តំណែង​ជា​អ្វី​នៅពេល​គណបក្ស​អ្នកស្រី​ឈ្នះឆ្នោត ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ហាមឃាត់​អ្នកស្រី​មិន​ឲ្យ​កាន់កាប់​តំណែង​ជា​ប្រ​ធានា​ធិបតី​ផង​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com