ពីនេះ ពីនោះ
ពាក្យ «​ស្រឡាំងកាំង​» គឺជា​ពាក្យ​ត្រឹមត្រូវ​ចំណែក​ពាក្យ «​ស្រលាំងកាំង​» គឺជា​ពាក្យ​ខុស​
11, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន អាច​មានការ​ស្រពេចស្រពិល​ក្នុងការ​សរសេរ​ពាក្យ​«​ស្រឡាំងកាំង​»​និង​ពាក្យ​«​ស្រលាំងកាំង​» ថា​ពាក្យ​ណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​បញ្ជាក់ថា ពាក្យ​ដែល​សរសេរ​ជាមួយ​ព្យញ្ជនៈ «​ឡ​» ឬ​ជា​ព្យាង្គ​តម្រួត មិន​សរសេរ​ជាមួយ​ព្យញ្ជនៈ «​ល​» ទេ​។ ចំណែក​វនា​នុ​ក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ «​ស្រឡាំងកាំង​» ដែល​មានន័យថា គាំង​មមិងមមាំង គាំង​ភាំង​ស្មារតី​។ ឧទាហរណ៍ សុខ​ឈរ​ស្រឡាំងកាំង​។





Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com