អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ទូរ​សព្ទ​ទៅ​លោក ​ថេ​ន សេន
12, Nov 2015 , 11:36 am        
រូបភាព
ដោយ:
 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​តាម​ទូរសព្ទ​ទៅ​ប្រធានាធិបតី​ជិត​ផុតអាណត្តិ​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ដើម្បី​អបអរសាទរ​លោក​ថេ​ន សេន និងការដឹកនាំ​របស់លោក ដែល​បាន​ធានា​ការបោះឆ្នោត​ប្រកបដោយ​សេរី និង យុត្តិធម៌​ កាលពី​ព្រឹក​មិញ​នេះ​។ នេះ​បើ​យោងតាម សារព័ត៌មាន The Myanmar Times ។​



​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Ye Htut បាន​បង្ហោះ​ព័ត៌មាន​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ពី​ការឆ្លើយ​ឆ្លង និង ការ​សាទរ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅកាន់​លោក ថេ​ន សេន ។ 
 
​ការ​បង្ហោះ​នោះ បាន​និយាយថា​៖ «​ជោគជ័យ​នៃ​ការ​បោះឆ្នោត គឺជា​កេរ​មរតកមួយ​ដ៏​អស្ចារ្យ​របស់​ប្រ​ធានាធិបតី​។ ការកែទម្រង់​របស់ លោក​ថេ​ន សេន បាន​នាំ​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​​បានឃើញ​នូវ​អនាគត ដ៏​ថ្លៃថ្លា ហើយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​»៕ 
 
 

Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com