អត្ថបទពាណិជ្ជកម្ម
​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ថ្មី​របស់​ក្រុមហ៊ុន DKSH ជួយ​ផ្គត់ផ្គង់​កំណើន​តម្រូវការ​ផលិតផល​គ្រឿងឧបភោគ​បរិភោគ​នៅក្នុង​ប្រទេស​កម្ពុជា​
13, Nov 2015 , 12:51 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន DKSH ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ ដោយ​ផ្តោត​ជា​ចម្បង​ក្នុង​តំបន់​អាស៊ី បាន​ពង្រឹង​គោលនយោបាយ​កំណើន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបើក​សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ថ្មី​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​ថ្មី​ដ៏​ទាន់​សម័យនេះ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ដោះស្រាយ​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​ផលិតផល​គ្រឿងឧបភោគ​បរិភោគ​រប​ស់​ប្រទេស​កម្ពុជា តាមរយៈ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែលមាន​ជីវភាព​កម្រិត​មធ្យម​។​

​ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក គ្រឿងឧបភោគ​បរិភោគ ដែលជា​ក្រុមហ៊ុន​ដៃគូរ​ដ៏​ឈានមុខ​គេ​សម្រាប់​ការផ្គត់ផ្គង់​ទំនិញ​ឧបភោគបរិភោគ ដោយ​ផ្តោត​ជា​ចម្បង​ក្នុង​តំបន់​អាស៊ី បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​តាមរយៈ​ការបើក​សម្ពោធ មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ដ៏​ទំនើប​ទាន់​សម័យថ្មី​មួយ មាន​ទំហំ​ដល់​ទៅ 4,400​ម៉ែត្រការ៉េ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​មជ្ឈមណ្ឌល​ចែកចាយ​នេះ កសាងឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អាជីវកម្ម របស់​ក្រុមហ៊ុន DKSH ព្រមទាំង​ជំនួស​កន្លែងចាស់ ដែលមាន​ទំហំ​តូច ចង្អៀត​។ ស្រប​នឹង​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន DKSH ក៏ដូចជា​ដើម្បី​ធានា​គុណភាព និង​ការអនុលោម​តាម​បទដ្ឋាន​ច្បាប់ ឃ្លាំង​ស្តុក​ទំនិញ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​រក្សា​សីតុណ្ហភាព ដែល​ប្រកាន់ខ្ជាប់​តាម​មាត្រដ្ឋាន​អន្តរជាតិ ISO 9001:2008 យ៉ាង​តឹងរឹង​បំផុត​។ យោងតាម​ការសិក្សា​ថ្មី​មួយ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Roland Berger កំណើន​នៃ​សេវាកម្ម​ពង្រីក​ទីផ្សារ​សម្រាប់ ប្រភេទ​ទំនិញ​គ្រឿងឧបភោគ​បរិភោគ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹងមាន​ចំនួន​កើនឡើង​ប្រហែល 11% រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ 2019​។​

​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ លោក Bo Nielsen សហប្រធាន​ផ្នែក​ផលិតផល​គ្រឿង​ឧបភោគបរិភោគ នៃ​ក្រុមហ៊ុន DKSH បាន​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​នេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​ក្រុមហ៊ុន​ដែល​ចង់​ពង្រីក​វត្តមាន​របស់ខ្លួន​នៅលើ​ទីផ្សារ ស្របតាម​សក្តានុពល​នៃ​ទីផ្សារ សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងប្រទេស​កម្ពុជា​។ ការវិនិយោគ​ជា​បន្តបន្ទាប់​នៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ធ្វើឱ្យ​ក្រុមហ៊ុន​ដៃគូរ​អាជីវកម្ម​របស់​យើង​មានការ​រីកចម្រើន និង​នាំយក​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ជូន​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅក្នុង​តំបន់​»​។​

​មជ្ឈមណ្ឌល​ថ្មី​នេះ មាន​ទីតាំង​ជា​លក្ខណៈ​យុទ្ធសាស្ត្រ សម្រាប់​ការដឹកជញ្ជូន​ទាំង​ការនាំចេញ និង​ការ​នាំចូល​បាន​ឆាប់រហ័ស ជាមួយនឹង​ដំណើរការ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទៅមក​កំពង់ផែ​ស្ងួត​នានា និង​ទៅកាន់​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ​។ ទីតាំង​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន DKSH ផ្តល់ជូន​នូវ​សេវាកម្ម​បន្ថែម​ជាច្រើន​ទៀត ក្នុងនោះ​មាន​ទាំង​ការ​វេច​ខ្ចប់​ឡើងវិញ  ការ​វេច​ខ្ចប់​ជាមួយ​ផលិតផល​ផ្សេងទៀត និង​ការបិទ​ស្លាក​ទំនិញ​។ មជ្ឈមណ្ឌល​នេះ គ្រប់គ្រង​ដោយ​ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​បែប​ទំនើប ទាន់សម័យ និង​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន ជា​សាកល​របស់​ក្រុមហ៊ុន DKSH​។​

​លោក Menh Tech នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន DKSH កម្ពុជា​បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន DKSH បាន​បើក​ការិយាល័យ​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 1952​។ ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​របស់​យើង​នៅក្នុង​ប្រទេស​នេះ យើង​បាន​បង្កើតជា​បណ្តាញ​ចែកចាយ​ទំនិញ ប្រៀប​ដូច​សរសៃឈាម មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។ មជ្ឈមណ្ឌល​ថ្មី​នេះ​អាចឱ្យ​យើង​បម្រើ​អតិថិជន​បាន​ជាង 25,000 នាក់ រាប់បញ្ចូល​ទាំង​អតិថិជន​នៅតាម​ផ្សារ​ទំនើប ក្នុង​ទីក្រុង​ធំៗ រហូតដល់​តូប​លក់​រាយរង នៅតាម​ទីជនបទ​នានា​»​។​

​មជ្ឈមណ្ឌល​ថ្មី​នេះ នឹង​ពង្រឹង​បណ្តាញ​ចែកចាយ​របស់​ក្រុមហ៊ុន DKSH នៅក្នុង​ប្រទេស​កម្ពុជា និង​បន្ត​បង្ហាញ​កេរ្តិ៍ឈ្មោះ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ដ៏​ឈានមុខ​គេ ដោយ​ផ្តោត​ចម្បង​ក្នុង​តំបន់​អាស៊ី​។​

​អំពី​ក្រុមហ៊ុន DKSH
DKSH គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ ឈានមុខ​គេ ដោយ​ផ្តោត​ចម្បង​ក្នុង​តំបន់​អាស៊ី​។ ដូចដែល​ពាក្យ “​សេវាកម្ម​ពង្រីក​ទីផ្សារ​” បង្ហាញ​ស្រាប់ DKSH ជួយ​ក្រុមហ៊ុន និង​ម៉ាក​សញ្ញា​ដទៃទៀត​ក្នុងការ​ពង្រីក​អា​ជីក​ម្ម  របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ថ្មី ឬ​ទីផ្សារ​ដែលមាន​ស្រាប់​។​

​ដោយ​ត្រូវបាន​ចុះបញ្ជី​ជា​សាធារណៈ​នៅក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange តាំងពី​ខែមីនា ឆ្នាំ​2012 DKSH គឺជា​ក្រុមហ៊ុន​សកល​មួយ​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅក្នុង​ទីក្រុង Zurich​។ ដោយមាន​ទីតាំង​ពាណិជ្ជកម្ម​ចំនួន 75០ កន្លែង​នៅក្នុង 35 ប្រទេស ដោយ​ក្នុងនោះ 720 កន្លែង​ស្ថិតនៅក្នុង​ទី្វ​ប​អាស៊ី និង​មាន​បុគ្គលិក​ជំនាញ​ចំនួន 27,600 នាក់ DKSH បានធ្វើ​ការលក់​សុទ្ធ​ចំនួន 9,8 ពាន់​លាន​ហ្វ្រ​ង់​ស្វី​ស ក្នុង​ឆ្នាំ​2014​។​

​នៅ​ឆ្នាំ 2015 នេះ ក្រុមហ៊ុន DKSH​បាន​ប្រារព្ធ​ខួប​លើក​ទី​150 ឆ្នាំ​។ ជាមួយនឹង​បេ​តិក​ភ័​ណ្ឌ​ដ៏​ខ្លាំង​របស់​ស្វ៊ី​ស ក្រុមហ៊ុន​នេះ​មាន​ប្រពៃណី​ដ៏​យូរ​មួយ ជាមួយនឹង​ការធ្វើ​ពាណិជ្ជកម្ម នៅក្នុង និង​ជាមួយ​ទ្វីបអាស៊ី និង​ត្រូវបាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សហគមន៍ និង​អាជីវកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក​គ្រឿងឧបភោគ​បរិភោគ គឺជា​អ្នកផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​ទៅលើ​តំបន់​អាស៊ី លើ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​បរិភោគ សេវាកម្ម​ម្ហូបអាហារ  ផលិតផល​ប្រណីត សំលៀកបំពាក់​និង​ផលិតផល​ប្រចាំថ្ងៃ​ដូចជា​គ្រឿងសំអាង​ផ្នែក​សក់ និង​ស្បែក ។ វិសាលភាព​នៃ​សេវាកម្ម​ពង្រីក​ទីផ្សារ​របស់​អង្គភាព​អាជីវ​កម្មនេះ រួមបញ្ចូល​ពី​ការសិក្សា​លើ​ផលិតផល រហូតដល់​ការចុះបញ្ជី​សំរាប់​ការនាំ​ចូល  ទីផ្សារ​និង​ការតាំង​បង្ហាញ​ផលិតផល ការលក់ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ឃ្លាំង​ស្តុក​ទំនិញ ការចែក​ចាយ ការទូទាត់​វិ​ក្ក័​យ​ប័ត្រ ការប្រមូល​សាច់ប្រាក់ និង​សេវាកម្ម​បន្ទាប់ពី​ការលក់​។ ដោយមាន ទីតាំង​អាជីវកម្ម ចំនួន 640 កន្លែង​នៅក្នុង 22 ប្រទេស និង​បុគ្គលិក​ឯកទេស​ជិត 14,560​នាក់ អាជីវកម្ម​ផ្នែក​គ្រឿងឧបភោគ​បរិភោគ បានដាក់​នៅតាម​ហាង​លក់រាយ ចំនួន 310.000 កន្លែង​ជា​រៀងរាល់ថ្ងៃ ដោយ​បង្កើត​ការលក់​សុទ្ធ​ចំនួន 4.1 ពាន់​លាន​ហ្វ្រ​ង់​ស៊ី​ស ក្នុង​ឆ្នាំ 2014 ។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖

DKSH (Cambodia) Ltd.
Lanet Mang
Branding & Communications Specialist
Phone +855 23 222 288
Mobile +855 67 666 911
[email protected]

DKSH Consumer Goods
Kalle Siebring
Communications Manager
Business Units Consumer Goods and Healthcare
Phone +66 2 220 9739
[email protected]

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com