កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ឈ្នះ​ណាហ្គា​វើ​ល ២-០ នៅក្នុង​ការប្រកួត​ជើង​ទី​១ វគ្គ​ផ្តាច់ព្រ័ត្រ
23, Nov 2015 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​ក្រោ​ន បានទទួល​ជ័យជម្នះ ២-០ លើ​ណាហ្គា​វើ​ល​នា​ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា បន្ទាប់ពី​បឹងកេត​អង្គរ បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-៣ នា​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ ជើង​ទីមួយ​ដូចគ្នា​។​

 
Bisan Gerge បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​៥០ ហើយ Booysen Shane បន្ថែម​គ្រាប់​ទី​២​នៅ​ចុង​តង់ ដែល​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​មាន​ទុន​នៃ​ជ័យជម្នះ ២-០ លើ​ណាហ្គា​វើ​ល​នៅ​ជើង​ទីមួយ​។ ការប្រកួត​ជើង​ទី​ពីរ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល​។​
 
​សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី បឹងកេត​អង្គរ យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-៣ ដោយ ឃួន ឡា​បូ​រ៉ាវី​, សុខ សុវណ្ណ​, Yuya Wada និង ចាន់ វឌ្ឍនាកា ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បឹងកេត ខណៈ​៣​គ្រាប់​របស់​ថា​យ​ហ្គឺ​រ​សម្រេចបាន​ដោយ Mbarga Privat ២​គ្រាប់ និង​សួង វិ​រៈ ១​គ្រាប់​។ ក្រុម​ទាំងពីរ​ត្រូវ​តទល់​គ្នា​នៅ​ជើង​ទី​ពីរ នា​ថ្ងៃទី​១១ ខែធ្នូ​៕
 
 ទស្សនាវីដេអូ

Tag:
 MCL2015
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com