កីឡាជាតិ
ជាតិ
​ចិន​៖ ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្លិប​វៀតណាម Hanoi T&T ៣-១
23, Nov 2015 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្លិប Hanoi T&T របស់​វៀតណាម​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ 2015 Yunnan-ASEAN International Football Open Tournament លើ​ទីលាន​កីឡដ្ឋាន Mangshi Stadium ក្រុង Mangshi ខេត្ត​យូ​ណាន ប្រទេស​ចិន នា​រសៀល​ថ្ងៃ​ចន្ទ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​។​

 
​នេះ​ជា​បរាជ័យ​ក្នុង​ពូ​ល​លើកដំបូង​របស់​កម្ពុជា បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម Baotau Nanjiao របស់​ចិន ៣-១ និង​បំបាក់​ក្រុម​ឡាវ Lao Champa រហូតដល់​ទៅ ២១-០ ។​ ប្រាក់ មុន្នីឧត្តម ដែល​រក​បាន​៣គ្រាប់នាជំនួប​ជាមួយ Baotau Nanjiao និង៨គ្រាប់នាជំនួប​ជាមួយ Lao Champa រក​បាន​បន្ថែម​១គ្រាប់ទៀត​ក្នុងការ​ប្រកួតជាមួយ Hanoi T&T ថ្ងៃនេះ។
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ជម្រើស និង​ក្លិប​ចំនួន​៩ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ មិត្តភាព 2015 Yunnan, Asean International Football Open Tournament នៅក្នុង​យូ​ណាន ប្រទេស​ចិន​។ កម្ពុជា បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា តំណាង​ដោយ​ក្រុម​ជម្រើសជាតិ ខណៈ​ឡាវ វៀតណាម និង​ម្ចាស់ផ្ទះ តំណាង​ដោយ​ក្លិប​។​
 
​កម្ពុជា​នៅសល់​ការប្រកួត​មួយទៀត​ជាមួយ​ក្លិប Yunnan របស់​ម្ចាស់ផ្ទះ​ចិន​៕

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com