ជាតិ
តើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកនយោបាយ​កម្ពុជា​រូប​ណា ដែលមាន​ប្រជាប្រិយភាព​ជាងគេ​?
26, Nov 2015 , 9:16 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ អ្នកនយោបាយ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។ ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក សម្រាប់​ទាក់ទាញ​ប្រជាប្រិយភាព​របស់​អ្នកនយោបាយ​កម្ពុជា  គឺជា​រឿង​ពេញនិយម​ខ្លាំងណាស់ នៅក្នុង​ដំណាក់កាល​នៃ​សម័យ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ទីលាន​នយោបាយ ដ៏​មាន​សារៈសំខាន់ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។ តើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​ខ្មែរ​ល្បីៗ​រូប​ណា មាន​អ្នក​ចូលចិត្ត​ច្រើនជាងគេ​?



​នៅក្នុង​ចំណោម ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកនយោបាយ​កម្ពុជា​ទាំងអស់ ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ចំនួន​អ្នក​ចូលចិត្ត​(Like)​ច្រើនជាងគេ​នៅថ្ងៃនេះ​។ គិត​មក​ត្រឹម​ម៉ោង ៩ និង​០៥​នាទី ថ្ងៃទី​២៦​វិច្ឆិកា ឆ្នាំ​២០១៥​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា «Sam Rainsy» គឺមាន​ចំនួន ១,៨៦៣,៦០៧​នាក់​។​

​បើ​ប្រៀបធៀប​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ដែលមាន​អ្នក​ចូលចិត្ត​ចំនួន ១,៣៦៧,៨៩០ នាក់ គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី មាន​អ្នក​ចូលចិត្ត ច្រើនជាង ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន ជិត​កន្លះ​លាន​នាក់​។​

​ដោយឡែក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​កម្ពុជា​ល្បីៗ​ដទៃទៀត ដូចជា ទំព័រ​ហ្វេ​ស​ប៊ុ​កលោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា «Kem Sokha» មាន​អ្នក​ចូលចិត្ត ៥៣០,០៧២ នាក់​។ ចំណែកឯ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ឈ្មោះថា «Yem Ponhearith»​មាន​អ្នក​ចូលចិត្ត​ចំនួន ២២៣,៩៩៩​នាក់​។ ចំណែក​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា «Eang Chhai Eang» មាន Follower ចំនួន​១៩,៧១៥ នាក់​។ រីឯ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ថា «Ou Chanrith page» មាន​អ្នក​ចូលចិត្ត​ចំនួន ២១,៧៧០​នាក់​។ រីឯ​គណនី​ហ្វេ​ស​ប៊ុ​កកូន​ស្រី លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ដែលមាន​ឈ្មោះថា «Monovithya Kem» មាន​Follower ចំនួន​១២,២៨៨​នាក់​។

​រីឯ​គណនី​ហ្វេ​ស​ប៊ុ​ក លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ឈ្មោះថា «Hang Chuon Naron» មាន Follower ចំនួន​២៨,៦០៦ នាក់​។  ឯ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់ លោក ហ៊ុន សែន ដែលមាន​ឈ្មោះថា «Hun Many» មាន​អ្នក​ចូលចិត្ត​ចំនួន ៨៦,៤៣២​នាក់​។ រីឯ លោក ជា ចំរើន ដែល​គ្រោង​បង្កើត​គណបក្ស​ថ្មី មាន​ឈ្មោះថា គណបក្ស​កម្ពុជា​សេរីភាព​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មានឈ្មោះ​ថា​«Chea Chamroeun» មាន​អ្នក​ចូលចិត្ត​ចំនួន​៤៥៩,៥៥១​នាក់​។​

​គួរ​បញ្ជាក់ថា មកដល់​ពេលបច្ចុប្បន្ន​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​កម្ពុជា បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ផ្តល់ព័ត៌មាន ដល់​អ្នកសារព័ត៌មាន ផ្សព្វផ្សាយ​ពី​សកម្មភាព​នយោបាយរ​បស់​ខ្លួន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង​ជា​សារ​ឆ្លើយឆ្លង​គ្នា យ៉ាង​មាន​ប្រសិទ្ធភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com