ពីនេះ ពីនោះ
តើ​ពាក្យ​«Internet» ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​យ៉ាងដូចម្ដេច​?
26, Nov 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការប្រើប្រាស់​ពាក្យ​កម្ចី​បរទេស​កន្លងមក សាធារណជន​មួយចំនួន នៅមាន​ភាពស្រពេចស្រពិល​ក្នុងការ​សរសេរ​ពាក្យ «Internet» ជា​ភាសា​ខ្មែរ​ថា​ត្រូវ​សរសេរ​បែបណា​ទើប​ត្រឹមត្រូវ ហើយ​ត្រូវ​សរសេរ​បែបណា​ទើប​ជាការ​សរសេរ​ដែលមាន​ការឯកភាព​គ្នា​ជាទូទៅ​។

 
​ព្រោះថា​កន្លងមក​មាន​សាធារណជន​សរសេរ​ពា​ក្យ​«Internet» នេះ​ជា​ភាសា​ខ្មែរ​មិន​ដូចគ្នា​ឡើយ​៖ ខ្លះ​សរសេរ​«​អ៊ីនធឺណិត​» ខ្លះ​សរសេរ​«​អ៊ិន​ធើ​ណែ​ត​» ចំណែក​អ្នក​ខ្លះទៀត​សរសេរ​« អ៊ី​ន​ធឺ​ណេ​ត​»...​ជាដើម​។​
 
​ដោយសារ​មានការ​សរសេរ​ពាក្យ​នេះ​នៅ​មិនទាន់មាន​ឯកភាពគ្នា​បែបនេះហើយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​សរសេរ​ពាក្យ «Internet» ជា​ភាសា​ខ្មែរ​ថា «​អ៊ីនធឺណិត​»​។ ដោយ​ពាក្យ​អ៊ីនធឺណិត​(​បណ្ដាញ​សកល​) មានន័យថា​ជា បណ្ដាញ​កំ​ព្យូ​ទ័​រ​ពិភពលោក​ដែល​អាច​ឲ្យ​មនុស្ស​ចែករំលែក​ព័ត៌មាន និង​ទាក់ទង​គ្នា​ទៅវិញទៅមក​។​
 
​ហេតុនេះ​សូម​សាធារណជន ត្រូវ​សរសេរ​ពាក្យ​«Internet»​ជា​ភាសារ​ខ្មែរ​ថា «​អ៊ីនធឺណិត​» ដើម្បី​សម្រួល​ដល់​ឯកភាពគ្នា​ក្នុងការ​កំណត់​សរសេរ​ពាក្យ​នេះ​៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com