ប្លែកៗ
អន្តរជាតិ
ក្រិ​ក ៖ នារី​វ័យក្មេង​លក់ខ្លួន​ក្នុងតម្លៃ​ទាប​បំផុត​មិន​ធ្លាប់មាន ស្មើនឹង sandwich មួយ​ដុំ​
29, Nov 2015 , 9:39 pm        
រូបភាព
ដោយ: ធីតា
​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្រិ​ក បាន​ជំរុញ​ឲ្យ​នារី​ក្មេងៗ​ក្នុងប្រទេស​នេះ​លក់​ផ្លូវភេទ ក្នុងតម្លៃ​ដ៏​ទាប​បំផុត​មិន​ធ្លាប់មាន គឺ​ស្មើនឹង​នំប៉័ង sandwich មួយ​ដុំ​។​

 
​នារី​ខ្លះ​លក់ខ្លួន​ដោយសារតែ​បំពេញ​ក្រពះ ខ្លះទៀត ប្រឡូក​ក្នុង​វិស័យនេះ​ដើម្បី​បង់ពន្ធ ឬ​ទិញ​គ្រឿងញៀន​ជាដើម​។ នៅពេលដែល​វិបត្តិ​សេដ្ឋកិច្ច​ទើបនឹង​ចាប់ផ្តើម តម្លៃ​ផ្លូវភេទ​ក្នុងប្រទេស​នេះ​គឺ​ប្រមាណ​ជា ៥០ ដុល្លារ ប៉ុន្តែ​ពេលនេះ តម្លៃ​នេះ​បាន​ធ្លាក់​ចុះមក​ត្រឹមតែ​រវាង ២ ដុល្លារ​ប៉ុណ្ណោះ​។ នៅក្នុង​ពិភព​ឧស្សាហកម្ម​ផ្លូវភេទ​បច្ចុប្បន្ន នារី​វ័យក្មេង​ក្រិ​កបាន​កើនឡើង​យ៉ាង​លើសលប់ ដោយមាន​រហូតដល់ ៨០ % នៃ​ទីផ្សារ​ផ្លូវភេទ​ក្នុងស្រុក នេះ​បើតាម​ការសិក្សា​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Panteion នៅ​ទីក្រុង​អា​តែ​ន ដែល​បានធ្វើ​ឡើងជា​មួយ​នារីរ​ក​ស៊ី​ផ្លូវភេទ​ក្នុងស្រុក​ជាង ១៧ ០០០ នាក់​។​
 
​បើតាម​ការសិក្សា​នេះ ដោយសារតែ​ប្រាក់បៀវត្សរ៍​បាន​ធ្លាក់ចុះ និង​អត្រា​នៃ​ប្រជាជន​គ្មាន​ការងារ​ធ្វើ​កើនឡើង  ទិន្នាការ​នៃ​ចាប់យក​របរ​រកស៊ី​ផ្លូវភេទ​នេះ​ហាក់​ស្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស និង​កើន​ក្នុង​ចំនូ​ន​មួយ​ដ៏​ថេរ​៕
 
 

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com