ជាតិ
រដ្ឋសភា​ប្រជុំ​ពេញអង្គ​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្សប្រឆាំង​
30, Nov 2015 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រដ្ឋសភា​កំពុង​ប្រជុំ​រដ្ឋសភា​លើក​ទី​៥  នីតិកាល​ទី​៥​របស់ខ្លួន ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។  តាម​គម្រោង រដ្ឋសភា នឹង​ពិភាក្សា និង​អនុម័ត ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន​៣  គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ សេចក្តីព្រាងច្បាប់ ស្ដីពី​ស្ថិតិ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍​៕



លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រៀបប្រដូច​កិច្ចប្រជុំ​ដែល​គ្មានវត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដូច្នេះ​ថា​៖«​ប្រៀប​ដូច​សម្ល​ដែល​មានតែ​ទឹក និង ត្រី គ្មាន​អំបិល បន្លែ​និង​គ្រឿងផ្សំ​ដទៃទៀត​»។

លោក អ៊ូ វីរៈ បានអត្ថាធិប្បាយថា​ កិច្ចប្រជុំ​ដែលគ្មាន​វត្ត​មាន​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​នេះ គឺជារូបភាពអាក្រក់​នៃ​រដ្ឋសភា ហើយក៏គ្មានការ​​បញ្ចេ​ញ​គំនិត​​ពិត​ប្រាក​ដ​នោះដែរ​៕​

Tag:
 រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com