ប្លែកៗ
អន្តរជាតិ
រុស្ស៊ី ៖ សត្វ​ខ្លា​មួយ​ក្បាល​ចងមិត្តភាព​ជាមួយ​សត្វ​ពពែ​
30, Nov 2015 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​នេះ សត្វ​ខ្លា​មួយ​ក្បាល​នៅ​ឧទ្យាន Safari Park នៃ​ទីក្រុង Shkotovsky ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី បាន​ចងមិត្តភាព​ជាមួយ​សត្វ​ពពែ​មួយ​ក្បាល​ដែលជា​អាហារ​របស់​វា​។



​តាមពិតទៅ សត្វ​ពពែ​មួយ​ក្បាល​ត្រូវ​ឆ្មាំ​ឧទ្យាន​យកមក​ព្រលែង​ឲ្យ​ធ្វើជា​អាហារ​របស់​សត្វ​ខ្លា​។ ជាធម្មតា សួនសត្វ​នេះ​តែងតែ​ឲ្យ​សត្វ​ខ្លា​ស៊ី​សត្វ​ដែលមាន​ជីវិត ពីរដង​ក្នុង​មួយ​សប្តាហ៍ ដូចជា​សត្វ​ពពែ ឬ​ទន្សាយ​ជាដើម​។ ដូច្នេះ សត្វ​ខ្លា​ដឹង​ច្បាស់​ណាស់​ពី​វិធី​ប្រមាញ់​អាហារ​របស់ខ្លួន នេះ​បើតាម​ការរៀប​រាប់រប​ស់​ឆ្មាំ​សួនសត្វ​ម្នាក់ ប្រាប់​សារព័ត៌មាន Siberian Times​។​

​សត្វ​ខ្លា​ឈ្មោះ Amur មិន​ព្រម​ប្រមាញ់​សត្វ​ពពែ​នេះ​ទាល់តែសោះ​។ ចំណែកឯ​សត្វ​ពពែ​វិញ វា​ប្រហែលជា​មិន​ធ្លាប់បាន​ជួប​សត្វ​ខ្លា​មិន​មុន​មក​ទេ ទើប​វា​មិនដឹងថា តើ​សត្វ​ខ្លា​កាច​សាហាវ​ប៉ុណ្ណា​នោះ​។ វា​បាន​ដើរ​តាម​សត្វ​ខ្លា​នេះ​ប៉ុន្មាន​ថ្ងៃ​មកហើយ រហូត​ក្លាយទៅជា​មិត្ត​របស់​ខ្លា Amur ហើយ​ពួកវា​ទាំងពីរ​បាន​បណ្តើរគ្នា​លេង​នៅក្នុង​សួនសត្វ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com