ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​នយោបាយ​ការ៉ុត​និង​ដំបង​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
04, Dec 2015 , 8:35 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​នយោបាយ​ការ៉ុត​និង​ដំបង​» នេះ​សាធារណជន​ទូទៅ​ស្ទើរតែ​មិន​ធ្លាប់​ឃើញ មិន​ធ្លាប់​ស្គាល់​ថា ជា​នយោបាយ​មាន​ទម្រង់ និង​ច​រិ​ក​លក្ខណៈ​បែបណា​នោះទេ​។ លើកលែង​អ្នកធ្វើនយោបាយ​យូរ​ឆ្នាំ ឬក៏​អាច​និយាយបានថា អ្នកនយោបាយ​មួយចំនួន​មិនដឹងថា​ពាក្យ​នេះ​មាន​អត្ថន័យ​បែបណា​នោះដែរ​។



​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា «​នយោបាយ​ការ៉ុត​និង​ដំបង​» នេះ​ដូចខាងក្រោម​៖
​នយោបាយ​ការ៉ុត​និង​ដំបង មានន័យថា​ជា នយោបាយ​ប្រើប្រាស់​ការទូត​ផង និង​កម្លាំង​ផង​ក្នុងពេល​តែមួយ តាម​គ្រប់​រូបភាព ដែល​អាចធ្វើ​ទៅបាន រួមមាន​ការចរចា ការផ្ដល់​ជំនួយ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការផ្ដាច់​ទំនាក់ទំនង​ការទូត និង​ការប្រើ​កម្លាំងយោធា​ជាដើម​។ ឧទាហរណ៍ នយោបាយ​ការ៉ុត​និង​ដំបង​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ប្រទេស​អ៊ី​រ៉ុង​អំពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com