ពីនេះ ពីនោះ
រោគសញ្ញា​ដែល​បញ្ជាក់ថា​គីស​នោះ​ជា​គីស​ខ្លាញ់​ទេ​
05, Dec 2015 , 6:30 am        
រូបភាព
ដោយ: ថ្មីៗ

គីស​ខ្លាញ់​អាច​កើតឡើង​នៅ​គ្រប់កន្លែង​នៃ​រាងកាយ​របស់​យើង ហើយ​សញ្ញា​ដែល​អាច​គិតថា​វា​ជា​គីស​ខ្លាញ់​នោះ​មានដូចជា​៖



    ស្ថិតនៅក្រោម​ស្បែក​៖ ជាទូទៅ វា​ច្រើនតែ​ស្ថិតនៅ​តំបន់​ក ស្មា ខ្នង ពោះ ដៃ និង​ភ្លៅ​

    ទន់ និង​ជ្រាយៗ​ពេល​ប៉ះ​៖ វា​ក៏​ងាយ​នឹងមាន​ចលនា​ដែរ​ពេល​ប្រើ​ម្រាមដៃ​សង្កត់​

    តូច​៖ គីស​ខ្លាញ់​ធម្មតា​ច្រើនតែ​មិនធំ​ជាង​៥​សង់ទីម៉ែត្រ​ឡើយ ប៉ុន្តែ​វា​អាច​លូត​ធំ​។​

ពេលខ្លះ​ឈឺ​ដែរ​៖ គីស​ខ្លាញ់​អាច​ឈឺចាប់​ខ្លាំង​បើសិនជា​វា​លូតលាស់ និង​សង្កត់​ទៅលើ​សរសៃប្រសាទ ឬ​មាន​សរសៃឈាម​ច្រើន​។​ អ្វីដែល​មិនកើត​មាន​ញឹកញាប់​នោះ​គឺថា គីស​ខ្លាញ់​មួយចំនួន​អាច​នៅ​ជ្រៅៗ និង​ធំ​ជាង​ធម្មតា​។​ គីស​ខ្លាញ់​កម្រ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​បើសិនជា​សង្កេតឃើញថា​មាន​ដុំ ឬអ្វី​ហើម​នៅលើ​រាងកាយ​នោះ គួរ​តេ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ទៅ​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com