ពីនេះ ពីនោះ
អ្វី​ជា​និយមន័យ​នៃ​ពាក្យ​ថា «​នយោបាយ​ច័ក្កច័ន​» ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
05, Dec 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

​ពាក្យ​ថា​«​នយោបាយ​ច័ក្កច័ន​» សាធារណជន​ទូទៅ​ប្រហែលជា​មិន​ធ្លាប់​ឃើញ មិន​ធ្លាប់​ស្គាល់​ថា ជា​នយោបាយ​មាន​ទម្រង់ និង​ច​រិ​ក​លក្ខណៈ ក្នុង​ការធ្វើ និង​អនុវត្តន៍​បែបណា​នោះទេ​។ លើកលែង​អ្នកធ្វើនយោបាយ​យូរ​ឆ្នាំ ឬក៏​អាច​និយាយបានថា អ្នកនយោបាយ​មួយចំនួន​មិនដឹងថា​ពាក្យ​នេះ​មាន​អត្ថន័យ​បែបណា​នោះដែរ​។​



​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា «​នយោបាយ​ច័ក្កច័ន​» នេះ​ដូចខាងក្រោម​៖


​នយោបាយ​ច័ក្កច័ន មានន័យថា​ជា ប្រភេទ​នយោបាយ​មួយ ដែល​គេ​រៀបចំឡើង​ដោយមាន​ពហុ​មនោគមវិជ្ជា​ដើម្បី​សម្រេច​គោលដៅ​ណាមួយ​របស់​អ្នកនយោបាយ ដូចជា ការបង្កើត​រដ្ឋាភិបាល​ឬ​ចលនានយោបាយ​ចម្រុះ​ពណ៌​។ ឧទាហរណ៍ ក្រោយពី​ការដួលរលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ឆ្នាំ​១៩៧៩ ក្រុម​អ្នកតស៊ូ​ត្រីភាគី​ដែលមាន​និន្នាការ​នយោបាយ​ច័ក្កច័ន​បាន​រួបរួមគ្នា​ប្រឆាំងនឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com