ពីនេះ ពីនោះ
រៀន​ចប់ ទើប​ធ្វើការ និង​រៀន​បណ្តើរ ធ្វើការ​បណ្តើរ មួយណា​ល្អ​ជាង​?
05, Dec 2015 , 8:17 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​ផ្នត់គំនិត​និស្សិត​មួយចំនួន​មិន​ឲ្យ​តម្លៃ​លើ​ការងារ​ស្ម័គ្រចិត្ត​ឡើយ ពីព្រោះ​ពួក​យល់ថា ធ្វើ​ការងារ​ស្ម័គ្រចិត្ត​មិន​ទទួលបាន​ប្រាក់ខែ ខាត​ពេលវេលា ការសិក្សា​ធ្លាក់ចុះ​ជាដើម​។ ផ្នត់គំនិត​នេះ​បាន​ជិះ​ឥ​ទិ្ធ​ពល​អវិជ្ជមាន​ទៅដល់​និស្សិត​ទាំងនេះ​វិញ នៅពេលដែល​ពួកគេ​ស្វែងរក​ការងារ​ធ្វើ ពីព្រោះ​គេ​ត្រូវការ​ធនធានមនុស្ស​ដែលមាន​បទ​ពិ​សោ​ន​ធ៍​ការងារ​។



​សំណួរ​សួរថា រៀន​ចប់ ទើប​ធ្វើការ និង​រៀន​បណ្តើរ ធ្វើការ​បណ្តើរ មួយណា​ល្អ​ជាង​? សំណួរ​នេះ​និស្សិត​ទាំងអស់​ត្រូវតែ​ពិចារណា វិភាគ ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់​។ ទី​១) រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ទើប​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ជា​ជ​ម្រើ​ល​ល្អ​សម្រាប់​អ្នក​ដែរឬទេ​។ ទី​២) រៀន​នៅ​មហាវិទ្យាល័យ​បណ្តើរ ធ្វើការ​ស្ម័គ្រចិត្ត​បណ្តើរ ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែរឬទេ​។

​បើទោះជា​រង់ចាំ​រៀន​ចប់ ទើប​ធ្វើការ ឬ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​សុទ្ធតែ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា តែ​គ្រាន់​តែមាន​មួយណា​ឱកាស និង​មាន​ប្រយោជន៍​ជាង​ប៉ុណ្ណោះ​។

​រៀន​ចប់ ទើប​ធ្វើការ​៖ និស្សិត​មាន​ពេល​រៀន​ដោយ​ខ្លួនឯង​ច្រើន រៀន​ពូក​កែ​ខាង​ទ្រឹស្តី ទទួលបាន​ពិន្ទុ​ខ្ពស់ មានឱកាស​ប្រឡង​យក​អាហារូបករណ៍​ជាដើម​។ ប៉ុន្តែ ពួកគេ​មិនមាន​បទពិសោធន៍​ទាក់ទិន​នឹង​មេរៀន​ទាំង​នោះឡើយ​។ ជាពិសេស ឱកាស​ការងារ​ក៏​មិនសូវមាន​ដែរ ព្រោះ​ពេល​សម្ភាសន៍​ការងារ​គេ​ត្រូវការ​អ្នកមាន​បទពិសោធន៍​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ​ទៅ​ពីរ​ឆ្នាំ​ដែរ​។

​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​៖ និស្សិត​មិនសូវមាន​ពេល​រៀន​ដោ​ខ្លួនឯង រៀន​ទ្រឹស្តី​ក៏​មិន​ពូកែ ពិន្ទុ​ក៏​មិនសូវ​ល្អ ហើយ​ឱកាស​ប្រឡង​យក​អាហារូបករណ៍​ក៏​មិនមាន​ច្រើន​ដែរ ព្រោះ​ពិន្ទុ​នៅក្នុង​សាលារ​ពួកគេ​មាន​កម្រិត​ទាប នេះ​ក៏​ដោយសារតែ​ពួកគេ​ចំណាយពេល​ធ្វើការ​ច្រើន​ជាការ​សិក្សា​។ ប៉ុន្តែ ពួកគេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការងារ នេះ​ក៏​ជា​ឱកាស​មួយ​ដែរ នៅពេលដែល​ពួកគេ​សម្ភាសន៍​ការងារ​។ ម្យ៉ាងទៀត ពួកគេ​ស្គាល់​សង្គម​បាន​ច្រើន មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ច្រើន មាន​ទំនុកចិត្ត ក្លា​ហ៊ាន​ជាង​មុន ចេះ​បែងចែក​ការងារ និង​ការសិក្សា​បានល្អ​។ ល​៕ 

តើរៀន​ចប់ ទើប​ធ្វើការ និង​រៀន​បណ្តើរ ធ្វើការ​បណ្តើរ មួយណា​ល្អ​ជាង​?


© រក្សាសិទ្ធិដោយ thmeythmey.com