ពីនេះ ពីនោះ
ផ្លូវ​ទាំង ៦ ដែល​អាច​នាំ​អ្នក ឆ្ពោះទៅរក​ភាពជោគជ័យ​
05, Dec 2015 , 12:27 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​មាន​ផ្លូវ​អ្វីខ្លះ ដែល​អាច​នាំ​អ្នក ដើរ​ទៅរក​ភាពជោគជ័យ បាន​យ៉ាង​ងាយ​នោះ​?



1.    អ្នក​ត្រូវតែ​ហ៊ាន​ទទួលយក ភាពបរាជ័យ ហើយ​បន្ត​ខិតខំ​ប្រឹងប្រែង ឱ្យអស់​ពីស​ម្ថ​ភាព​ធ្វើ​រឿង​ទាំងនោះ នោះ​ចុងក្រោយ អ្នកនឹង​អាច​ជោគជ័យ​ជាមិនខាន​។​
2.    អ្នក​ត្រូវតែ​រៀន ចាប់យក​ជំនាញ​មួយ ឱ្យបាន​ច្បាស់លាស់ ទើប​វា​អាច​នាំ​អ្នក ទៅរក​ភាពជោគជ័យ​បាន​។​
3.    ភាពជឿជាក់ គឺ​ធំ​ជាង​អ្វីៗ​ទាំងអស់ មានតែ​ការជឿជាក់ លើ​ខ្លួនឯង​នេះ​ទេ ដែល​នាំ​អ្នក ទៅរក​អ្វីដែល​ល្អ នាំ​អ្នក​បោះជំហាន ទៅរក​ភាពជោគជ័យ​។​
4.    នៅពេលដែល​មានរឿង អ្នក​ត្រូវតែ​ហ៊ាន​ទទួលខុសត្រូវ មិនត្រូវ​គេចវេស​ឡើយ ព្រោះ​មានតែ​ការ​ហ៊ាន​ទទួលខុសត្រូវ​បែបនេះ​ទេ ដែល​អាចឱ្យ​អ្នក រៀន​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​។​
5.    អ្នក​មិនត្រូវ​ទៅ​ខំ​ប្រជែង ជាមួយ​នរណាម្នាក់​ទេ ផ្ទុយទៅវិញ អ្នក​ត្រូវតែ​ផ្តោត​តែ​ទៅលើ​ការងារ ឬ​មុខរបរ​អ្នក​បាន​ហើយ ព្រោះ​ការ​ប្រជែង​នេះ ជួនកាល អាចធ្វើឱ្យ​អ្នក​ដួល​ងើប​មិន​រួច​ឡើយ​។​
6.    បើ​អ្នក​ចង់​ជោគជ័យ​ដោយ​ងាយ អ្នក​គួរតែ​ធ្វើការ ជាមួយ​មនុស្ស​ស្រី ព្រោះ​គេ​មានគំនិត​ដ៏​ឆ្លាត​វៃ ដែល​អាចធ្វើឱ្យ​អ្នក​ជោគជ័យ​បាន​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com