ពីនេះ ពីនោះ
រួមភេទ​យូរពេក អាចធ្វើ​ឲ្យ​អ្នក ស្លាប់​បានដែរ​ឬទេ​?
05, Dec 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

​ពេលខ្លះ អ្នក​អាច​លឺថា មាន​មនុស្ស​ស្លាប់ បន្ទាប់ពី​សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួមភេទ​ច្រើនពេក ហើយ​អ្នកនឹង​ឆ្ងល់​ថា​តើ វា​ជា​ការពិត​ដែរឬទេ​? ​ពិតណាស់ ការរួម​ភេទ ផ្តល់​ផល​ល្អជា​ច្រើន ចំពោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស សម្រាប់​គូស្នេហ៍​ថ្មោងថ្មី​តែម្តង​។ ប៉ុន្តែ ការរួម​ភេទ ក៏ត្រូវ​បាន​គេ​ហាមប្រាម​ផងដែរ ចំពោះ​អ្នកជំងឺ​មួយចំនួន ដូចជា អ្នកមាន​ជំងឺ​បេះដូង​ជាដើម​។ មនុស្ស​មួយចំនួន អាច​នឹង​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ការរួម​ភេទ ដោយសារ​រោគ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​អ្នក​ប្រហែលជា​មិន​ញ៉ាំ​បាយ​ល្ងា​យ តែ​ចាំ​ញ៉ាំ​បង្អែម​ជំនួស​វិញ ប៉ុន្តែ ប្រសិនបើ​អ្នក មិន​ញ៉ាំ​អ្វី​ទាំងអស់ ដើម្បី​ធ្វើការ​រួមភេទ នោះ​អ្នក​ប្រហែលជា​ត្រូវការ សិច​ច្រើនពេក​ហើយ​។​



​ការសិក្សា​បានបង្ហាញ​ថា ការរួម​ភេទ អាច​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​កាត់បន្ថយ​ស្ត្រេ​ស ប៉ុន្តែ អ្នក​ក៏​អាចនឹងទទួល​ផលវិបាក​ដូចគ្នា ប្រសិនបើ​អ្នកធ្វើ​វា​ច្រើនពេក​។​
​ការសិក្សា​មួយ​បាន​បង្ហាញថា ៖
-    អាយុ​ពី ១៨ ទៅ ២៩ ឆ្នាំ អ្នក​គួរតែ​រួមភេទ​ជា​មធ្យម ១១២ ដង​ក្នុង​មួយឆ្នាំ​
-    អាយុ​ពី ៣០ ទៅ ៣៩ ឆ្នាំ អ្នក​គួរតែ​រួមភេទ​ជា​មធ្យម ៨៦ ដង​ក្នុង​មួយឆ្នាំ​។​

​យ៉ាងណាមិញ គេ​ក៏បាន​រកឃើញ​ផងដែរ​ថា គូ​ស្វាមី​ដែលមាន​សុភមង្គល គួរតែ​រួមភេទ​ឲ្យ​បាន​ម្តង ឬ​ពីរដង ក្នុង​មួយអាទិត្យ​។​ ផ្ទុយ​ពីនេះ អ្នកជំនាញ​ក៏បាន​ណែនាំ​ផងដែរ​ថា អ្នក​មិនគួរ​រួមភេទ​ញឹកញាប់​ពេក​នោះទេ ពីព្រោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព និង​ទំនាក់ទំនង​របស់​អ្នក​។​

​ពិតណាស់ មនុស្ស​ស្រី​មិនសូវមាន​ចំណង់​ផ្លូវភេទ ច្រើន​ដូច​មនុស្ស​ប្រុស​ទេ ដូច្នេះ អ្នក​គួរតែ​ពិភាក្សា​ឲ្យ​បាន​ច្បាស់ ជាមួយនឹង​ដៃគូ​របស់​អ្នក​។ ការ​រួមភេទ​ញឹកញាប់​ពេក នឹងធ្វើ​ឲ្យ​អ្នក​អស់កម្លាំង គ្មាន​ផាសុកភាព ហើយ​លែង​សុខ​ស្រួល​។ ម្យ៉ាងទៀត រាងកាយ​របស់​មនុស្ស ក៏​ផលិត​ទឹករំអិល​មិនបាន​គ្រប់គ្រាន់​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី ឈឺចាប់ និង​គ្មាន​ចំណង់​ផ្លូវភេទ​ទៀតឡើយ​៕

​អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​
​ផ្តល់​សិទ្ធិ​ដោយ
www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com