ពីនេះ ពីនោះ
សុខភាព៖ សញ្ញា​ដែល​សង្ស័យថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​
06, Dec 2015 , 7:03 am        
រូបភាព
ដោយ: ថ្មីៗ

​ដង្កូវ​ព្រូន​ក្នុង​ពោះវៀន​គឺជា​ប្រភេទ​ប៉ា​រ៉ា​សិត ហើយ​វា​ចូលក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​អាហារ និង​ទឹក ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ព្រមទាំង​តាម​ស្បែក និង​ច្រមុះ​ផងដែរ​។ ទោះបី​ជាមាន​ប្រភេទ​ប៉ា​រ៉ា​សិត​រាប់ពាន់​ប្រភេទ​ដែល​ចម្លង​ដល់​មនុស្ស​ក៏ដោយ ក៏​មានតែ​ពពួក​ប៉ា​រ៉ា​សិត​បួន​ប្រភេទ​ប៉ុណ្ណោះ​ដែល​ផ្តល់​ភាពគ្រោះថ្នាក់​បំផុត​នោះ​គឺ​៖



•    ព្រូន​មូល (​ចម្លង​តាម​អាហារ​និង​ទឹក​)
•    អៀន (​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​)
•    ព្រូន​ប្រភេទ Whipworm (​ចម្លង​តាម​ចំណីអាហារ​និង​ទឹក​)
•    ព្រូនសំប៉ែត (​ចម្លង​តាមរយៈ​ការ​ញ៉ាំ​សាច់​ឆៅ ឬ​មិន​ឆ្អិន​)

​ព្រូន​អាច​រស់នៅក្នុង​ពោះវៀន​មនុស្ស​យើង​រយៈពេល​ច្រើន​ឆ្នាំ​ដោយ​ពុំមាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​បង្កបញ្ហា​ដល់​យើង​ដែរ​នៅពេល​ដែលមាន​សញ្ញា​ដូចខាងក្រោម​នេះ​៖
•    ឈឺពោះ​
•    រាករូស​
•    រាក​មួល​
•    ស្រក​ទម្ងន់​
•    អស់កម្លាំង​
•    មាន​ព្រូន​ចេញ​តាម​លាមក​
•    រមាស​នៅ​ជុំវិញ​រន្ធ​គូថ​៕

​ប្រែ​សម្រួល​ដោយ​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ត្រួតពិនិត្យ​ដោយ
www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com