ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​នយោបាយ​ចម្រុះ​ពណ៌​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
06, Dec 2015 , 7:08 am        
រូបភាព
ដោយ: ថ្មីៗ

​ពាក្យ​ថា​«​នយោបាយ​ចម្រុះ​ពណ៌​» ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​នៃ​ពាក្យ នេះ​ដូចខាងក្រោម​៖



​នយោបាយ​ចម្រុះ​ពណ៌ មានន័យថា​ជា នយោបាយ​ដែល​ទទួលយក​មនោគមវិជ្ជា​នយោបាយ​គ្រប់​និន្នាការ​ក្នុងទិសដៅ​បង្ហាញ​ពិភពលោក​ថា ខ្លួន​មិន​រើសអើង​និន្នាការ​នយោបាយ​។ ឧទាហរណ៍​. ក្រោយពី​ការបង្កើត​បក្សសម្ព័ន្ធ​សេអាតូ នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​១៩៥៤ ប្រទេស​កម្ពុជា​បានប្រកាស​ជា​ប្រទេស​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​។ ក្រោយ​នយោបាយ​នេះ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​នយោបាយ​ចម្រុះ​ពណ៌​ដើម្បី​អាច​ទទួលបាន​ជំនួយ​ពី​ចិន រុស្ស៊ី អាម៉េរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com