ពីនេះ ពីនោះ
៥ ចំណុច ដើម្បី​ធ្វើ​ឲ្យ រាត្រី​ទឹកឃ្មុំ​ដំបូង កាន់តែ​ស្រៀវ​ស្រើប (18+)
06, Dec 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

១. រៀបចំ​សម្អាត​ខ្លួនប្រាណ​


​ថ្ងៃ​ដំបូង អ្នក​ប្រហែលជា​មិន​ចង់​ឲ្យ ដៃគូ​របស់​អ្នក​ភ័យ​លស់​ព្រលឹង ដោយសារ​រូបរាងកាយ ឬ​ក្លិន​ដ៏​អាក្រក់ របស់​អ្នក​នោះទេ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​ថែរក្សា​សម្រស់ និង​ស្លៀកពាក់​ឲ្យ​មាន​ភាព​ទាក់ទាញ ក្នុង​ថ្ងៃ​ផ្សំ​ដំណេក​។ ការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ចំហរ​ទ្រូង ឬ​សិច​ស៊ីក្នុង​ថ្ងៃ​ផ្សំ​ដំណេក មិនអាច​ធ្វើ​ឲ្យ​ប្តី​អ្នក​គិតថា អ្នកជា​មនុស្ស​មិនល្អ ឬ​ធ្លាប់​ឆ្លងកាត់​ការឡើង​លើ​គ្រែ​នោះទេ ប៉ុន្តែ វារឹតតែ​ធ្វើ​ឲ្យ​ស្វាមី​របស់​អ្នក អត់ទ្រាំ​មិនបាន នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ហក់​មក​បីត្រកង​អ្នកជា​មិនខានឡើយ​។​

២. រៀបចំ​បន្ទប់​ឲ្យ​បាន​ស្អាត​
​យក​ល្អ គួរតែ​ជួល​បន្ទប់​សណ្ឋាគារ លំដាប់​ផ្កាយ ៥ មួយថ្ងៃ​ហើយ​។ បើ​មិនអាច​ទេ អ្នក​អាច​រៀបចំ​បន្ទប់​គេង​របស់​អ្នក ឲ្យ​មាន​ភាព​ទាក់ទាញ ចម្រុះ​ទៅដោយ​ផ្កាកូឡាប ដែលមាន​ក្លិនក្រអូប​ពេញ​បន្ទប់​។ ម៉ាស៊ីនត្រជាក់ ត្រូវ​បើក​ទុក​ឲ្យ​ហើយ​។ បន្ទប់ទឹក​ត្រូវតែ​ស្អាត និង​មាន​ក្លិនក្រអូប​ដូចគ្នា​។​

៣. កុំ​នៅ​យូរពេក ត្រូវ​ប្រញាប់​ចូល​បន្ទប់ ឲ្យ​បាន​លឿន​
​ថ្ងៃ​រៀបការ ជាការ​ជួបជុំគ្នា រវាង​បងប្អូន និង​មិត្តភក្តិ​ជិត​ឆ្ងាយ ហើយ​ពិតណាស់ អ្នក​ប្រហែក​ជា​ចង់​នៅ​កំដរ ឬ​ផឹក​ជាមួយគ្នា​ឲ្យ​បានយូរ​បន្តិច​ហើយ​។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា ថ្ងៃនេះ ជា​ថ្ងៃ​ពិសេស​របស់​អ្នក និង​ភរិយា ដូច្នេះ អ្នក​ត្រូវ​សន្សំ​កម្លាំង ហើយ​មិនត្រូវ​ផឹក​ឲ្យ​ស្រវឹង​នោះទេ​។​

៤. ចាប់ផ្តើម​ដំណើរការ​មួយៗ កុំ​បង្ខំ កុំ​ប្រញាប់ (​បុរស​ត្រូវ​ចាប់ផ្តើម​មុន​)
Lady First! (​ទុក​អាទិភាព ឲ្យ​មនុស្ស​ស្រី​) អ្នក​ប្រហែលជា​ធ្លាប់​លឺ​ពាក្យ​នេះ ប៉ុន្តែ វេលា​នេះ មិន​សាក​សម​ឲ្យ​មនុស្ស​ស្រី ជា​អ្នក​ចាប់ផ្តើម​ទេ ពីព្រោះ បើ​អ្នក​រង់ចាំ អ្នកនឹង​អត់​ហើយ​។ ពិតណាស់ ស្ត្រី​ខ្មែរ​មាន​ភាព​អៀនខ្មាស់ និង​ប្រកាន់​ទំនៀមទម្លាប់​ច្រើន ដូច្នេះ បុរស​ត្រូវ​ចេះ​ចាត់ចែង​ការងារ ប៉ុន្តែ ត្រូវ​មួយៗ ថ្នមៗ ទើប​នាង​មិន​ខ្លាច ឬ​ភ្ញាក់ផ្អើល​។​

៥. ថ្ងៃ​ដំបូង ប្រហែលជា​ឈឺ​បន្តិច​ហើយ​
​ពិតណាស់ ចាស់​ពី​ដើម តែងតែ​រៀបចំ​កម្រាលពូក​ពណ៌​ស ដើម្បី​ឲ្យ​ដឹង​ពី​ភាព​បរិសុទ្ធ របស់​កូនស្រី​នៅ​ថ្ងៃ​ផ្សំ​ដំណេក​ដំបូង​។ យ៉ាងណាមិញ ថ្ងៃ​ដំបូង​របស់​អ្នក ប្រហែលជា​មិនសូវមាន​ផាសុកភាព​ប៉ុន្មាន​ទេ ប៉ុន្តែ វា​ជា​ថ្ងៃ​ដែល​គូ​ស្វាមី មិនអាច​បំភ្លេចបាន​ពេញ​មួយជីវិត​៕

​អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com