ពីនេះ ពីនោះ
សុខភាព៖ ​តើ​យើង​ត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន​ក្នុង​១​ថ្ងៃៗ​?
07, Dec 2015 , 6:50 am        
រូបភាព
ដោយ: ថ្មីៗ

​តាមពិតទៅ សេចក្តីត្រូវការ​ជាក់ស្តែង​អំពី​ប្រូតេអ៊ីន​របស់​មនុស្ស​ម្នាក់ៗ​វា​អាស្រ័យ​ទៅតាម​មាឌ ភេទ អាយុ និង​ការបញ្ចេញ​កម្លាំង​ពលកម្ម​របស់គេ​។​ ​ក៏ប៉ុន្តែ​ដើម្បី​បានជា​គំនិត​មួយ​ក្នុង​រឿងនេះ យើង​សូម​ជូន​សេចក្តីត្រូវការ​ប្រូតេអ៊ីន​ជា​មធ្យម​ក្នុង​១​ថ្ងៃ ទៅតាម​អាយុ​មួយ ដូចតទៅ​នេះ ៖



-    ទារក                ១០​ក្រ​
-    កុមារ​ដល់​អាយុ​ចូលរៀន    ១៩ ទៅ​៣៤​ក្រ​
-    កុមារ​ជំទង់            ៥២​ក្រ​
-    កុមារី​ជំទង់            ៤៦​ក្រ​
-    បុរស                ៥៦​ក្រ​
-    នារី                ៤៦​ក្រ​
-    នារី​មានគភ៌ ឬ​បំបៅកូន        ៧១​ក្រ​។​

​ជាទូទៅ យើង​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​យ៉ាងណា​ឱ្យទទួល​បាន​ចំនួន​កាឡូរី​ស្មើនឹង​១០%​នៃ​ចំនួន​កាឡូរី​ដែល​យើង​ត្រូវការ​ក្នុង​១​ថ្ងៃៗ ហើយ​មិន​ឱ្យលើស​៣៥%​ទេ​។​
​ត្រូវ​ចងចាំ​ដែរ​ថា ប្រូតេអ៊ីន​មិនមែន​មានតែ​នៅក្នុង​សាច់សត្វ​ឬ​ត្រី​តែប៉ុណ្ណោះ​ទេ តែ​ក៏មាន​នៅក្នុង​រុក្ខជាតិ​ផងដែរ ដូចជា​សណ្តែកសៀង​ជាដើម​។​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​
​ត្រួតពិនិត្យ​ដោយ www.health.com.kh​



© រក្សាសិទ្ធិដោយ thmeythmey.com