ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញ៉ែម អេ​ន ថា នៅ​ជាមួយ CPP លោក​មានឱកាស​អភិវឌ្ឍ​អន្លង់វែង​
12, Dec 2015 , 6:18 pm        
រូបភាព
ដោយ: រួបរួម

អតីត​ជាង​ថតរូប​នៅ​សម័យ​ខ្មែរ លោក ញ៉ែម អេ​ន បាន​បើក​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នេះ ទាក់ទង​នឹង​ការសម្រេចចិត្ត​ផ្តាច់ខ្លួន​ចេញពី​គណបក្សប្រឆាំង​ទៅកាន់​គណបក្សកាន់អំណាច​វិញ​។​



លោក ញ៉ែម អេ​ន ធ្លាប់​កាន់តំណែង​ជា​អភិបាលរង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កូតា​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ការចូល​សមាហរណកម្ម​របស់​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៩៦ ប៉ុន្តែ​កាលពី​ឆ្នាំមុន លោក​បាន​លាលែង​ពី​តំណែង ហើយ​ចុះចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​ការវិល​ទៅកាន់​គណបក្សកាន់អំណាច​វិញ​នោះ លោក ញ៉ែម អេ​ន បាន​បកស្រាយ​ថា លោក​មិន​ពេញចិត្ត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ដែល​គ្មាន​តម្លាភាព បក្សពួកនិយម គ្រួសារនិយម ជាពិសេស​លោក​រិះគន់​លោក សម រង្ស៊ី ដែល​តែងតែរ​ត់ទៅ​ក្រៅប្រទេស​នៅពេល​មាន​បញ្ហា​។​

អតីត​ជាង​ថតរូប​នៅ​សម័យ​ខ្មែរ ជាពិសេស​អ្នក​ថត​ប្រចាំ​គុក​ទួលស្លែង​រូបនេះ បាន​បញ្ជាក់ថា លោក​ធ្លាប់បាន​និយាយ​តាម​ទូរ​សព្ទ​ពីរដង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​អះអាងថា ការវិល​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មិនមែនជា​ថ្នូរ​ដើម្បី​ទទួលបាន​អ្វីមួយ​នោះឡើយ ប៉ុន្តែ​លោក​គិតថា មានឱកាស​ច្រើន​ក្នុង​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង តាមរយៈ Business របស់លោក​។​

លោក​បាន​បញ្ជាក់ថា លោក​មាន​ឯកសារ និង​រូ​បថ​តា​ច្រើន​ទាក់ទង​នឹង​មេដឹកនាំ​នៅ​សម័យ​ខ្មែរក្រហម ហើយ​លោក​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​អន្លង់វែង​ទាំងមូល​។​

លោក​ទើបតែ​ត្រូវបាន​លោក កឹម សុខា តែងតាំង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ចុងខែ​តុលា កន្លងមក​។ លោក​កត់សម្គាល់ថា ការតែងតាំង​នេះ មិនបាន​បញ្ជាក់ថា ប្រធាន ឬ​អនុប្រធាន​នោះឡើយ ដូច្នេះ​លោក​គិតថា ប្រហែលជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​អ្នក​ដែល​ផ្តល់​លាភសក្ការៈ​ជា​ថ្នូរ​នឹង​ការតែងតាំង​តួនាទី​៕



Tag:
 ញ៉ែម អេ​ន​
  អន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com