ជាតិ
សង្គមជាតិ
ក្រសួង​ពាណិជ្ជកម្មនឹង​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ក្រុមហ៊ុន តាម Online នៅ​ដើមឆ្នាំ២០១៦
17, Dec 2015 , 11:02 pm        
រូបភាព

ភ្នំពេញ៖ នៅ​ដើមឆ្នាំ ២០១៦ ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​បង្កើត​ក្រុមហ៊ុន និង​ការបញ្ជាក់​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ​នាំចេញ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​គ្រប់ទីកន្លែង ដើម្បី​សម្រួល​ការងារ​ស្នើសុំ​ចុះបញ្ជី​បើក​ក្រុមហ៊ុន​ និងការ​បញ្ជាក់​ប្រភពដើម​ទំនិញ​នាំចេញ​របស់​អ្នកវិនិយោគ​នៅ​កម្ពុជា ពិសេស​គឺ កាត់បន្ថយអំពើពុករលួយ។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ លោក​បាន​និយាយថា ប្រសិនបើ​ប្រព័ន្ធ​នេះ ដំណើរ​ទៅ​ទទួលបាន​ជោគជ័យ​ ហើយប្រទេសប្រកួតប្រជែងដទៃមិនបានដូរប្រព័ន្ធនេះទេ កម្ពុជានឹង​ឡើងចំណាត់​ពី​ទី ១៨០ មក​ចំណាត់​ទី២១ ក្នុងចំណោម​ប្រទេស​លើ​ពិភពលោក លើ​ភាពងាយស្រួលចុះបញ្ជី​ក្រុមហ៊ុន​នេះ។



សំឡេង​លោក ស៊ុន ចាន់ថុល៖



លោក​ថ្លែង​បែបនេះ ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន​ដែល​រៀបចំឡើង​ដោយ​សមាគមនិស្សិត សិស្ស​ខេត្តក្រចេះ នៅ​ថ្ងៃទី១៧ ធ្នូ​នេះ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)៕

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com