ជាតិ
សង្គមជាតិ
អ្នកស្រី មឿ​ន ថា​រី ៖«​ខ្ញុំ​រំភើប និង​មាន​កិត្តិយស​ណាស់ ពេល​ឃើញ​រូបខ្ញុំ​គូរ​លើ​ជញ្ជាំង​ប៊ិ​ល​ឌី​ង​»
19, Dec 2015 , 12:09 pm        
រូបភាព
លោក Miles "El Mac" MacGregor នៅខាងឆ្វេង អ្នកស្រីមឿន ថារី នៅខាងស្តាំ
លោក Miles "El Mac" MacGregor នៅខាងឆ្វេង អ្នកស្រីមឿន ថារី នៅខាងស្តាំ
 
​លោក Miles "El Mac" MacGregor បាន​គូររូប​អ្នកស្រី មឿ​ន ថា​រី ដែលជា​មន្ត្រី​ផ្នែក​ដេរ​ប៉ាក់​សម្លៀកបំពាក់​របាំ​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅលើ​ជញ្ជាំង​នៃ​អាគារ​ប៊ូល​ឌី​ង​។ អ្នកស្រី មឿ​ន ថា​រី បាន​បញ្ជាក់ថា មុននឹង​គូររូប​ខ្លួន​នៅលើ​ជញ្ជាំង វិចិត្រករ​អាមេរិក​រូ​ប​នេះ បាន​ទិញ​ស្បៃ​ដេរ​ប៉ាក់​បុរាណ​ដែល​អ្នកស្រី​បាន​ប៉ាក់​រួច​នោះ​យកទៅ​ជាមួយ​ដែរ ដោយ​លោក Miles "El Mac" MacGregor ប្រាប់ថា នឹង​យក​ស្បៃ​ដេរ​ប៉ាក់​នេះ ទៅ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដេរ​ប៉ាក​របស់​ខ្មែរ នៅក្រៅ​ប្រទេស​។​អ្នកស្រី ថា​រី ដែល​ត្រូវបាន​វិចិត្រករ​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក​រូប​នេះ គូររូប​លើ​ជញ្ជាំង​នោះ បាន​បន្ថែមថា ខ្លួន​រំភើប និង​កិត្តិយស​ខ្លាំងណាស ព្រោះ​រូបគំនូរ​ដេរ​ប៉ាក់​នេះ​គឺ​បង្ហាញ​ពី​វប្បធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​អ្នកស្រី​ក៏មាន​ការសោកស្ដាយ​ដែរ ដែល​អាជ្ញាធរ​លុប​រូបគំនូរ​ដេរ​ប៉ាក់​របស់​ស្ត្រី​ខ្មែរ​នេះ​ចេញ​។



​សូម​ស្ដាប់​សំឡេង​របស់​ស្ដ្រី​ម្ចាស់​រូប​នៅលើ​ជញ្ជាំង​អាគារ​ប៊ូ​ឌី​ង​៖


 
​គួរ​បញ្ជាក់ថា លោក Miles "Mac"MacGregor អាយុ​៣៥​ឆ្នាំ ជា​វិចិត្រករ​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​អាមេរិក​។ បើតាម​គេហទំព័រ elmac.net លោក Mac ដក់​ជាប់​លើ​ជំនាញ​គូររូប​តាំងពី​កុមារភាព​មកម្ល៉េះ ដោយ​យក​គំរូ​តាម​លោក Caravaggio និង Vermeer ជាដើម​។​លោក​បានចាប់ផ្តើម​គូររូប​តាម​ជញ្ជាំង​ចាប់ពី​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​។ នៅ​ឆ្នាំ​១៩៩៩ លោក​បាន​គូររូប​មិត្តភក្តិ​របស់ខ្លួន និង​ជនជាតិ​ម៉ិចស៊ិក​មួយចំនួន​នៅតាម​ជញ្ជាំង និង​ទីសាធារណៈ ទាំង​មានច្បាប់​អនុញ្ញាត និង​គ្មាន​ច្បាប់​អនុញ្ញាត​។​
 
​គេ​សង្កេតឃើញ​ផ្ទាំងគំនូរ​របស់លោក Mac មាន​នៅតាម​ជញ្ជាំង​នានា​នៅ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក ដា​ណឺ​ម៉ាក ស៊ុយអែត គុយបា កាណាដា កូរ៉េខាងត្បូង បែលហ្ស៊ិក អ៊ីតាលី ហូ​ឡង់ ព័រ​តូ​រី​កូ អេ​ស្ប៉ា​ញ បារាំង សឹង្ហ​បុរី អាល្លឺម៉ង់ អៀរ​ឡង់ អង់គ្លេស និង​វៀតណាម ជាដើម​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com