ពីនេះ ពីនោះ
មរតក​សម្រាប់​កូនចៅ មិនមែន​មានតែ​ទ្រព្យសម្បត្តិ​នោះទេ
05, Apr 2020 , 8:59 am        
រូបភាព
ស្ត្រីខ្មែរម្នាក់ប្រឹងរើសអេតចាយចិញ្ចឹមកូន​ដោយ​សុចរិត
ស្ត្រីខ្មែរម្នាក់ប្រឹងរើសអេតចាយចិញ្ចឹមកូន​ដោយ​សុចរិត
ដោយ: ថ្មីៗ
​ឪពុកម្តាយ​ខ្មែរ​ទូទៅ​តែង​ខិតខំ​ធ្វើការ ធ្វើ​ជំនួញ ដើម្បី​ភាពរុងរឿង​នៃ​គ្រួសារ ហើយ​បើ​មានលទ្ធភាព​គឺអាច​បន្សល់ទុក​កេរ​ម​រតក ទ្រព្យសម្បត្តិ​ឲ្យ​កូនចៅ​របស់​ពួកគេ​។



​ប៉ុន្តែ​ថា មរតក​សម្រាប់​កូនចៅ គឺ​មិនមែន​មានតែ​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ទឹកប្រាក់​នោះទេ​។ ឪពុកម្តាយ​មួយចំនួន ភ្លេច​គិតថា កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិនាម ឬ​ស្នាដៃ​នានា​ក៏​ជា​មរតក​សម្រាប់​កូនចៅ​របស់​ពួកគេ​ដែរ​។​

​ឪពុកម្តាយ​ខ្លះ បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ​មហាសាល សម្រាប់​កូនចៅ​របស់​ពួកគេ​។ ប៉ុន្តែ​ទន្ទឹមនឹង​កូនចៅ​ដែល​ទទួលបាន​កេរ​មរតក​ជា​ទ្រព្យសម្បត្តិ​ហូរហៀរ កូនចៅ​ពួកគេ​ក៏​នៅតែ​ឮ​ពាក្យរិះគន់ ប្រមាថ​ឪពុកម្តាយ​ពួកគេ ពី​សំណាក់​មហាជន​ដែរ​។ ក្នុងស្ថានភាព​បែបនេះ តើ​កូនចៅ​ពិតជា​សប្បាយរីករាយ​នឹង​ចាយវាយ​ទ្រព្យសម្បត្តិ​របស់​ឪពុកម្តាយ​របស់​ពួកគេ​ដែរ​ឬ​យ៉ាងណា​?

​ផ្ទុយទៅវិញ មាន​ឪពុកម្តាយ​ខ្លះទៀត ដែល​មិនមាន​ទ្រព្យសម្បត្តិ​ច្រើន​អនេក​សម្រាប់​បន្សល់ទុក​ឲ្យ​កូន​ទេ ហើយ​ក៏មាន​ឪពុកម្តាយ​ខ្លះទៀត​គ្មាន​ទ្រព្យា​អ្វី​សោះ​ទុក​ឲ្យ​កូន​ដែរ ប៉ុន្តែ​ឪពុកម្តាយ​ទាំងនេះ ក៏​មិនបាន​បន្សល់​កេរ្តិ៍ឈ្មោះ​អសោច​ឲ្យ​កូនចៅ​ឡើយ​។​

​តាមពិត​កេរ្តិ៍ឈ្មោះ ឬ​ស្នាដៃ​ល្អៗ​របស់​ឪពុកម្តាយ​ដែល​សង្គម​ទទួលស្គាល់ វា​ក៏​ជា​មរតក​ដ៏​មានតម្លៃ ហើយ​មានន័យ​ស្មើនឹង​ទ្រព្យសម្បត្តិ ស្មើនឹង​ទុនវិនិយោគ​របស់​កូនចៅ​ជំនាន់​ក្រោយ​ដែរ​៕


Tag:
 ប្រាប់​ត្រង់​
© រក្សាសិទ្ធិដោយ thmeythmey.com