កីឡាអន្តរជាតិ
អន្តរជាតិ
Blatter និង Platini ត្រូវបាន​ពិន័យ​ពី​គ្រប់​សកម្មភាព​បាល់ទាត់​រយៈពេល៨ឆ្នាំ
21, Dec 2015 , 5:18 pm        
រូបភាព
 
​លោក Sepp Blatter និង លោក Michel Platini ត្រូវបាន​ផ្អាក​រាល់​សកម្មភាព​កីឡា​ទាំងអស់​រយៈពេល​៨​ឆ្នាំ បន្ទាប់ពី​ស៊ើបអង្កេត​រកឃើញថា​បាន​ទាក់ទង​នឹង​ទឹកប្រាក់​ស៊ីសំណូក កាលពី​ឆ្នាំ​២០១១​។​



Sepp Blatter ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)  ត្រូវបាន​គេ​រកឃើញថា​បាន​ផ្តល់ប្រាក់ ១.៣​លាន​ផោន (២​លាន​ដុល្លារ​អាមេរិក​) ដល់ លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) កាលពី​ឆ្នាំ​២០១១​។ ហើយ​ការសម្រេច​ដាក់ពិន័យ​នេះ​ត្រូវបាន​ដាក់ចូល​ជា​ធរមាន​តែម្តង​។​
 
Blatter វ័យ​៧៩​ឆ្នាំ ដែល​ឡើងកាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​កាលពី​ឆ្នាំ ១៩៩៨ មក​នោះបាន​ប្រកាស​លាលែង​ពី​តំណែង​មុន​ការបោះឆ្នោត​រើស​ប្រធាន​ថ្មី​កាលពី​ខែកុម្ភៈ​កន្លងមក​។ 
 
​ចំណែក​លោក Platini វ័យ​៦០​ឆ្នាំ​ជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង​ជា​អ្នក​គ្រង​ជ័យលាភី​ពាន​(European Footballer of the Year)​បី​សម័យកាល​ដែរនោះ បាន​ឡើងកាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ​២០០៧ រហូតមក​ទល់នឹង​បច្ចុប្បន្ន​។​
 
​លើសពីនេះទៅទៀត អ្នក​ទាំងពីរ​ខាងលើ​ក៏ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ផងដែរ ដោយ​លោក Sepp Blatter ត្រូវ​បង់​ជា​ទឹកប្រាក់ ៤​ម៉ឺន​ដុល្លារ​អាមេរិក និង​លោក Michel Platini ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ៨​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ​៕
 

Tag:
 FIFA
  Sepp Blatter
  Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com