កីឡាជាតិ
ជាតិ
បាល់ទាត់​នារី​ពានរង្វាន់​ជើងឯក​ជាតិ​រកឃើញ ២ ក្រុម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​
23, Dec 2015 , 8:19 am        
រូបភាព
ដោយ:
 
​ការប្រកួត​បាល់ទាត់​នារី​ដណ្ដើម​ពានរង្វាន់​ជើងឯក​ជាតិ​ឆ្នាំ​២០១៥ បាន​រកឃើញ២ក្រុម​ ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​វគ្គ​ផ្តាច់​ហើយ បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បានបញ្ចប់​កាលពី​ថ្ងៃទី​២១ ខែធ្នូ​។​

 
​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង នឹងប្រកួតប្រជែង​ជាមួយ​ក្រុម​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​បាល់ទាត់​ស្ត្រី​ថ្នាក់ជាតិ​ឆ្នាំ​២០១៥​។ ការជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បន្ទាប់ពី​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​យកឈ្នះ​ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធ ៨ ទល់នឹង ០​។ ខណៈ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង​បាន​បំបាក់​ក្រុម​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកំពង់ឆ្នាំង ដែលជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល B ក្នុង​លទ្ធផល ៦ ទល់នឹង ០​។​
 
​ដោយឡែក ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ និង​លេខ ៤​។  
 
​គួរ​បញ្ជាក់ថា ក្រុម​ដែល​ត្រូវ​ជួប​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ដណ្តើមយក​ចំណាត់ថ្នាក់​ជើងឯក​នោះ​ កាល​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ក្រុម​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តបាត់ដំបង បាន​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តស្វាយរៀង ក្នុង​លទ្ធផល ៣ ទល់នឹង ០​។ 

Tag:
 កីឡាបាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com