កីឡាជាតិ
ជាតិ
បាល់ទាត់​នារី​ជម្រើស​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ រកឃើញ​ម្ចាស់​ជើងឯក​ហើយ​
24, Dec 2015 , 1:32 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​នារី​ជម្រើស​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ បានបញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ដោយ​ម្ចាស់​ជើងឯក​បាន​ទៅលើ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ខណៈ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង​ទទួលបាន​ជើងឯក​រង​។



​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ក្លាយជា​ម្ចាស់​ជើងឯក​បាល់ទាត់​នារី​ជម្រើស​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ ក្រោយពី​បំបាក់​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង ៤-១ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២៣ ខែធ្នូ​។ ខណៈ​ក្រុម​សមាគម​កីឡាបាល់ទាត់​សៀមរាប​អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង ក្នុង​លទ្ធផល ១-០ នៅ​ទីលាន​បាល់ទាត់​បាទី ខេត្តតាកែវ​។​

​គួរ​ញ្ជា​ក់ថា ការប្រកួត​បាល់ទាត់​នារី​ជម្រើស​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ក្រុម​ចូលរួម​ប្រកួត​មកពី​ខេត្ត​ចំនួន​៨ ដែល​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២៣ ខែធ្នូ នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​៕




Tag:
 ​កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com