កីឡាជាតិ
ជាតិ
ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​២ នឹង​លេច​ជា​រូបរាង​លើក​ទី​១​នៅ​ឆ្នាំ​២០១៦
24, Dec 2015 , 8:39 pm        
រូបភាព
ដោយ:
​លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​អះអាងថា ពានរង្វាន់​បាល់ទាត់​លី​គ​កម្ពុជា​លំដាប់​ទី​២  (Cambodian League II) នឹង​លេច​ជា​រូបរាង​ជា​លើក​ទី​១​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ​។



​ពានរង្វាន់​បាល់ទាត់​លី​គ​កម្ពុជា​លំដាប់​ទី​២​នឹង​លេច​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ ដោយមាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៦ ដោយ​ក្នុង​ក្រុម​នីមួយៗ​ត្រូវមាន​កីឡាករ​អាយុ​ក្រោម ២១​ឆ្នាំ​ពាក់កណ្តាល ហើយ​មិន​អនុញ្ញាត​ឱ្យមាន​កីឡាករ​បរទេស​ចូលរួម​នោះទេ​។ សម្រាប់​ទម្រង់​ប្រកួត​ក្រុម​ទាំងនោះ​ត្រូវធ្វើ​ការប្រកួត​ទាំង​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី ប៉ុន្តែ​មិនមាន​ទម្រង់ Play off នោះទេ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ បានរៀបចំ​កិច្ចប្រជុំ​ស្តីពី សក្តានុពល​របស់​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​គ្រូបង្វឹក​តាម​ក្លិប​នីមួយៗ នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​នៅតាម​ខេត្ត​ឱ្យ​កាន់តែ​សកម្ម​, ពង្រីក​ធនធាន​កីឡាករ​ថ្នាល និង​មន្ត្រី​ជំនាញ​, ប្រសិទ្ធភាព​បាល់ទាត់​ដើម្បី​យុវជន និង​សង្គម​, លើក​កំពស់​ទេសចរណ៍ វប្បធម៌ សាមគ្គី និង​អប់រំ​, ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​គោលដៅ​ឆ្ពោះទៅ​រកស៊ី​ហ្គេម​ឆ្នាំ​២០២៣៕



Tag:
 កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com