កីឡាជាតិ
ជាតិ
ឡៅ ចន្ទ្រា ប៉ះ​ដៃគូ​ចាស់ ខណៈ ឃីម បូរ៉ា ត្រូវ​ធ្វើការ​ខ្លាំង​ល្ងាច​នេះ​
26, Dec 2015 , 2:30 pm        
រូបភាព
រូបភាពពី PNN
រូបភាពពី PNN
ដោយ:
​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ចន្ទ្រា និង​អ្នក​ប្រដាល់​ជាយដែន ឃីម បូរ៉ា នឹង​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ថៃ ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​វគ្គ ២ ដណ្តើម​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦០ គ​.​ក្រ នៅ​សង្វៀន PNN នា​រសៀល​ម៉ោង ៤ ដល់​ម៉ោង ៦ ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ​នេះ​។



​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ឡៅ ចន្ទ្រា នឹង​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ ចេកនួន ឌេ​ង​យី​ម ដែលជា​កីឡា​ការ​ម្នាក់​ធ្លាប់បាន​យកឈ្នះ​លើ​កីឡាករ​កម្ពុជា ៣ រូប​រួចមកហើយ​ក្នុងនោះ​មាន​កីឡាករ ឃីម បូរ៉ា កីឡាករ គង់ សំបូរ និង​កីឡាករ សេក គឹម​ផៃ ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ ឡៅ ចន្ទ្រា ម្តង​រួចមកហើយ​កាល​ប៉ះគ្នា​នៅលើ​សង្វៀន​បាយ័ន​។​

​ដោយឡែក កីឡាករ​មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា នឹងត្រូវ​ធ្វើការ​ខ្លាំង​នៅថ្ងៃនេះ ដោយសារ​រូបគេ​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវ៉ាត់​មកពី​ថៃ Sam A​។ កីឡាករ​ថៃ​រូបនេះ​កាលពីពេល​កន្លងទៅ​ថ្មីៗ បានធ្វើឱ្យ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា សែន រ៉ា​ឌី បាន​ត្រឹម​ស្មើ​ពិន្ទុ​យ៉ាង​លំបាក នៅក្នុង​ការប្រកួត​លក្ខ​ណៈ​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន PNN កាលពី​ថ្ងៃទី​១២ ខែធ្នូ​។

​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​កីឡាករ ឃីម បូរ៉ា ប្រហែលជា​ត្រូវ​ធ្វើការ​ច្រើនជាង​លើក​មុនៗ​ហើយ ដោយសារ​រូបគេ​ប៉ះ​កីឡាករ​ជើង​ខ្លាំង Sam A ម្ចាស់​ខ្សែក្រវ៉ាត់​មកពី​ថៃ​។ ប៉ុន្តែ​រូបគេ​អាចមាន​ប្រៀប​ជាង Sam A ផ្នែក​កម្ពស់ និង​ទម្ងន់ ព្រោះ​កីឡាករ​ថៃ​រូបនេះ​បាន​ដំឡើង​ទម្ងន់​ពិត​របស់ខ្លួន​ពី ៥៧ គ​.​ក្រ ដើម្បី​ប្រកួត​ក្នុង​ទម្ងន់ ៦០ គ​.​ក្រ​៕


Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com