ពីនេះ ពីនោះ
មនសិការ​បុគ្គល​មានតម្លៃ​ខ្ពស់ជាង​ច្បាប់​!
26, Dec 2015 , 4:19 pm        
រូបភាព
​ច្បាប់ និង​ឧ​ត្ត​ម​គតិ​ត្រូ​ដើរ​ទន្ទឹមគ្នា​។ នៅក្នុង​ប្រទេសមួយ ទោះបី​ច្បាប់​ត្រូវបាន​គេ​តាក់តែង​ល្អ​យ៉ាងណាក៏ដោយ តែបើ​អ្នកអនុវត្ត​គ្មាន​ឧ​ត្ត​ម​គតិ យុត្តិធម៌​ក៏​គ្មាន​ដែរ​។



​ផ្ទុយទៅវិញ ប្រសិនបើ​ច្បាប់​មិនសូវ​ល្អ​មែន តែ​អ្នកអនុវត្ត​ច្បាប់ មាន​មនសិការ និង​ឧ​ត្ត​ម​គតិ​ត្រឹមត្រូវ ពេលនោះ យុត្តិធម៌​ពិតជា​ត្រូវបាន​បង្ហាញ​។ សរុបសេចក្តី​មកវិញ មនសិការ​បុគ្គល​មានតម្លៃ​ខ្ពស់ជាង​ច្បាប់​។ ដូច្នេះ ដើម្បី​ឲ្យ​ប្រទេសមួយ​មាន​យុត្តិធម៌​ខ្ពស់ ការបណ្តុះបណ្តាល​មនុស្ស​ឲ្យ​មាន​មនសិការ និង​ឧ​ត្ត​ម​គតិ គឺជា​រឿង​មិនអាច​មើលរំលង​បានឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com