កីឡាជាតិ
ជាតិ
កែវ រំ​ចង់ និង ផល សោ​ភ័​ណ្ឌ ត​ឱ្យ​ថៃ ១,២​គីឡូក្រាម​
31, Dec 2015 , 7:39 am        
រូបភាព
ដោយ:
 
​កីឡាករ​ចិត្តសឿង កែវ រំ​ចង់ និង​ម្ចាស់​ជើងឯក​រង​ប្រដាល់សកល​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ ផល សោ​ភ័​ណ្ឌ បាន​ត​ឱ្យ​កីឡាករ ថៃ ១,២​គីឡូក្រាម​ដូចគ្នា សម្រាប់​ការប្រកួត​ឆ្លង​ឆ្នាំ  "THAI FIGHT COUNTDOWN CENTRAL WORLD 2015” ប្រទេស​ថៃ នា​ថ្ងៃទី​៣១ ខែធ្នូ​។ កីឡាករ កែវ រំ​ចង់ នឹង​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡាករ Iquezang Kor Rungthanakeat ខណៈ​កីឡាករ ផល សោ​ភ័​ណ្ឌ ប៉ះ​ខ្លា​ចាស់​ថៃ Saen chai​។​

 
​តាម​ការ​ថ្លឹង​ទម្ងន់​មុន​ថ្ងៃ​ប្រកួត​នៅថ្ងៃនេះ កីឡាករ កែវ រំ​ចង់ បាន​ចាញ់​ទម្ងន់​កីឡាករ​មហា​កម្លាំង Iquezang Kor Rungthanakeat ចំនួន ១,២ គីឡូក្រាម ខណៈ​កីឡាករ​ម្ចាស់​ជើងឯក​រង​ប្រដាល់សកល​ថ្នាក់ជាតិ ផល សោ​ភ័​ណ្ឌ ក៏​ចាញ់​ទម្ងន់ ខ្លា​ចាស់​ថៃ Saen chai ១,២​គីឡូក្រាម​ដែរ​។ តាម​ការ​ថ្លឹង​ជាក់ស្តែង​កីឡាករ កែវ រំ​ចង់ មាន​ទម្ងន់ ៦៧,៥ គីឡូក្រាម ចំណែក​កីឡាករ Iquezang Kor Rungthanakeat មាន​ទម្ងន់ ៦៨,៧ គីឡូក្រាម​។ ចំណែក​កីឡាករ ផល សុ​ភ័​ណ្ឌ មាន​ទម្ងន់ ៦៣,៥ គីឡូក្រាម ខណៈ​ខ្លា​ចាស់​ថៃ Saenchai មាន​ទម្ងន់ ៦៤,៧ គីឡូក្រាម​។  
 
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី ៤ ហើយ​សម្រាប់​ការបង្ហាញ​វត្តមាន​របស់​កីឡាករ កែវ រំ​ចង់ ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ខណៈ​វា​ជា​លើក​ទី​១​របស់​កីឡាករ ផល សោ​ភ័​ណ្ឌ​៕
    

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com