ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ពីរ​កែវ​មុន​ញ៉ាំ​អាហារ​គ្រប់ពេល​រយៈពេល​បី​ខែ លទ្ធផល​មិនគួរ​ឱ្យ​ជឿ​
01, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​អាចជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បី​ឈានទៅរក​ការ​សម្រក​ទម្ងន់​យ៉ាង​ជោគជ័យ​។ យោងទៅតាម​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ក្នុងប្រទេស​អង់គ្លេស​បានឱ្យដឹងថា បើសិនជា​អ្នក​ញ៉ាំ​ទឹក ៥០០​មី​លី​លីត្រ​មុនពេល​ញ៉ាំ​អាហារ​គ្រប់​ពេលនោះ អ្នកនឹង​ស្រក​ទម្ងន់​យ៉ាង​អស្ចារ្យ​។



​ការស្រាវជ្រាវ​ដែល​បានធ្វើ​ទៅលើ​មនុស្ស​វ័យ​កណ្តាល​ចំនួន ៨៤​នាក់ ដែល​ត្រូវបាន​គេ​តាមដាន​រយៈពេល ១២​សប្តាហ៍​។ មនុស្ស​ម្នាក់ៗ​ត្រូវបាន​ណែនាំ​ឱ្យ​ញ៉ាំ និង​របៀប​ញ៉ាំ និង​របៀប​បង្កើន​សក​ម្ម​ភាព​រាងកាយ​។​

​បន្ទាប់មក​ពួកគេ​ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ដោយ​មួយក្រុម​មាន​គ្នា ៤១​នាក់ តម្រូវឱ្យ​ញ៉ាំ​ទឹក ៥០០​មី​លី​លីត្រ​មុនពេល​ញ៉ាំ​អាហារ ចំណែកឯ​មួយក្រុម​ទៀត​មាន​គ្នា ៤៣​នាក់ ត្រូវ​ស្រមើស្រមៃ​ថា​ពួកគេ​ឆ្អែត​ហើយ​មុនពេល​ញ៉ាំ​អាហារ​។​

​អ្នក​ដែល​ញ៉ាំ​ទឹក​មុនពេល​ញ៉ាំ​អាហារ​ឃើញថា​អាច​ស្រក​ទម្ងន់​ជា​មធ្យម​បាន ១,៣៦​គីឡូក្រាម​។ ជាមួយគ្នានេះដែរ អ្នក​ដែល​ញ៉ាំ​ទឹក​អាច​សម្រក​ទម្ងន់​បាន​ច្រើនជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​ទឹក​។​

​ក្នុង​រយៈពេល ១២​សប្តាហ៍ អ្នកចូលរួម​អាច​សម្រក​ទម្ងន់​បាន ៤,៥​គីឡូក្រាម​។​

​វេជ្ជបណ្ឌិត Helen Pareti ដែល​បាន​ចូលរួម​ក្នុងការ​ពិសោធន៍​នេះ និយាយថា ការ​ញ៉ាំ​ទឹក ៥០០​មី​លី​លីត្រ​មុនពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​តែមួយ​មុខ​អាច​បង្កើន​ការ​សម្រក​ទម្ងន់​យ៉ាង​អស្ចារ្យ​។ បើសិនជា​អ្នកធ្វើ​បែបនេះ​រយៈពេល​ពេញ​មួយឆ្នាំ អ្នកនឹង​ស្រក​ទម្ងន់​បាន​ច្រើនយ៉ាង​ងាយ​ដោយ​មិន​ឃ្លាន​អាហារ និង​ហាត់ប្រាណ​ខ្លាំងក្លា​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​



Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com