ជាតិ
អ្នកបើកបរ​ធ្វើ​ឲ្យ​ខូច​យានយន្ត​ក្បួន​អ្នកធំ នឹង​ពិន័យ​ពី​២​រយ​ដុល្លា​ដល់​១​ពាន់​ដុល្លា
03, Jan 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលមាន​ចំនួន ១២ ជំពូក និង​៩២ មាត្រា នឹង​ពិន័យ​ជា​ប្រាក់​ពី ២ រយ​ដុល្លា ដល់​១ ពាន់​ដុល្លា និង​ជាប់ពន្ធនាគារ ពី​១ ខែ ដល់​៦​ខែ ចំពោះ​ជន​ណា ដែល​មិន​គោរព​សញ្ញា​របស់​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ក្បួន​យានយន្ត របស់      គណៈប្រតិភូ ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​។



​សូមបញ្ជាក់ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ដែល​ត្រូវ​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០១៦​នេះ មាត្រា​៨១ បាន​ចែងថា​៖ ជន​ណា​បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​របស់​ម​ន្ត្រី​មាន​សមត្ថ​កិច្ចការពារ​ក្បួន​ដំណើរ​គណៈប្រតិភូ ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បង្ក​ការខូចខាត​ដល់​យានយន្ត​របស់​ក្បួន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១ (​មួយ​) ខែ ទៅ ៦ (​ប្រាំមួយ​) ខែ និង​ពិន័យ​ជា​ប្រាក់ ពី ៨០០ ០០០ (​ប្រាំបី​សែន​) រៀល ទៅ ៤០០០ ០០០ (​បួន​លាន​) រៀល​៕


Tag:
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com