កីឡាជាតិ
ជាតិ
​ស្តេច​អុក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រៀបការ​ហើយ​
04, Jan 2016 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្នុង​វ័យ ២៦ ឆ្នាំ កីឡាករ​អុកចត្រង្គ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា លោក ឈាវ បូរ៉ា បាន​រៀបការ​ហើយ កាលពី​ថ្ងៃទី ០៣ មករា ម្សិលមិញ​នេះ​។ ម្ចាស់​ជ័យលាភី​ជើងឯក​អុក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាប់​គ្នា​២​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​ចំនួន​៨​សន្លឹក​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​សរសេរ​ដូច្នេះ​ថា​៖«​ទី​អវសាន​នៃ​ភាព​កំលោះ​ត្រូវ​បានបញ្ចប់ ហើយ​ត្រូវ​ជំនួស​មកវិញ​នូវ​ជីវិត​ដែល​ត្រូវ​រស់​ជា​ក្រុម បង្កើន​នូវ​គំនិត​វែងឆ្ងាយ​»​។​


 
​គួរ​បញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា បានទទួល​ជ័យលាភី​ម្ចាស់​ស្តេច​អុក​ជាប់​គ្នា​២​ឆ្នាំ  ។ ការប្រកួត​ស្ដេច​អុក​ប្រចាំឆ្នាំ ២០១៥ កន្លងមក​នោះ នៅ​ចុងបញ្ចប់​កីឡាករ ឈាវ បូរ៉ា បាន​យកជ័យ​ជម្នះ កីឡាករ សុខ ភា​រ៉ា ទាំងពីរ​ក្ដារ​ក្លាយជា​ជ័យលាភី​ម្ចាស់​ស្តេច​អុក​ប្រចាំឆ្នាំ​២០១៥ ។  រីឯ​ឆ្នាំ​២០១៤ កីឡាករ ឈាវ បូរ៉ា ក៏​ជា​ម្ចាស់​ជ័យលាភី​ស្តេច​អុក​ដែរ ៕
 
 
 
 

Tag:
 ជើងឯក​អុក​
© រក្សាសិទ្ធិដោយ thmeythmey.com