កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ កីឡាបាល់ទាត់​មាន​ប្រជាប្រិយ ប៉ុន្តែ​មិនទាន់មាន​សក្តានុពល​
05, Jan 2016 , 7:39 am        
រូបភាព
ដោយ:
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិកា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា នេះ បានចាត់ទុក​កីឡាបាល់ទាត់​ថា​មិនទាន់​ក្លាយជា​ប្រភេទ​កីឡា​សក្តានុពល​សម្រាប់​ឆ្នាំ​២០១៥​នោះទេ ប៉ុន្តែ លោក បានចាត់ទុក​កីឡា​មួយ​នេះ​ថា ជា​ប្រភេទ​កីឡា​ប្រជាប្រិយភាព​។

 
​ទោះបីជា​វិស័យ​កីឡាបាល់ទាត់ កម្ពុជា កំពុងតែ​មានការ​ពេញនិយម និង​មាន​ភាព​ល្បី​រន្ទឺ​នៅក្នុង​តំបន់ និង​មានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​កីឡា​ប្រភេទ​នេះ​មិនត្រូវ​បាន លោក វ៉ា​ត់ ចំរើន ចាត់ទុកជា​ប្រភេទ​កីឡា​សក្តានុពល​សម្រាប់​ឆ្នាំ​២០១៥​នោះទេ ប៉ុន្តែ លោក បានចាត់ទុក​កីឡា​មួយ​នេះ​ជា​ប្រភេទ​កីឡា​ប្រជាប្រិយភាព​។​
 
​លោក វ៉ា​ត់ ចំរើន បាន​ពន្យល់ថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា​មិនមែនជា​កីឡា​សក្តានុពល​សម្រាប់​ឆ្នាំ​២០១៥​នោះទេ ព្រោះ​កីឡា​មួយ​នេះ​មិនដែល​ទទួលបាន​មេដាយ​ណាមួយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នោះទេ ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រភេទ​កីឡា​ប្រជាប្រិយភាព​ដោយសារ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​។ 
 
​លោក​បាន​បញ្ជាក់ទៀតថា គេ​អាច​វាយ​តំលៃ​កីឡា​មួយ​ប្រភេទ​ថា​ជា​ប្រភេទ​កីឡា​សក្តានុពល​បាន​លុះត្រាតែ​កីឡា​ប្រភេទ​នោះ​អាច​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម​ណាមួយ​៕ 
 
 
 
  

Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com