កីឡាអន្តរជាតិ
អន្តរជាតិ
Zidane សន្យា​ដាក់​បេះដូង និង​ដួងព្រលឹង​របស់ខ្លួន​ក្នុងការ​ដឹកនាំ Real Madrid
05, Jan 2016 , 11:57 am        
រូបភាព
 

 Rafael Benitez ត្រូវបាន​បញ្ឈប់​ពី​តំណែង​ជា​អ្នកចាត់ការ​របស់​ក្លិប Real Madrid ហើយ បន្ទាប់ពី​ដឹកនាំ​បានតែ​៧​ខែ​ប៉ុណ្ណោះ ហើយ​អ្នកចាត់ការ​ថ្មី​ដែល​ត្រូវ​ជំ​នួស​វិញ​នោះ​គឺ អតីត​វិ​រ​បុរស​របស់​ក្រុម​សេ្ត​ចស Zinedine Zidane ។​



Benitez អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥៥​ឆ្នាំ ត្រូវបាន​ក្លិប​បញ្ចប់​ពី​តំណែង​ក្រោយ​មាន​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ប្រកួត​បាន​ត្រឹម​ស្មើ ២-២ ជាមួយនឹង​ក្រុម Valencia កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​
 
​ចំណែកឯ Zidane គ្រូបង្វឹក ឈុត B របស់ Real Madrid ត្រូវបាន​តំឡើង​តំណែង​ជា​អ្នកចាត់ការ​ឈុត​ធំ​ពេញសិទ្ធិ​តែម្តង​។​
 
​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​៤៣​ឆ្នាំ​រូបនេះ​បាន​និយាយថា​« ខ្ញុំ​នឹងដាក់​បេះដូង និង​ដួងព្រលឹង​របស់ខ្ញុំ​សម្រាប់​ការងារ​ជា​គ្រូបង្វឹក​ថ្មីនេះ​»​។​
 
Zidane គឺជា​គ្រូបង្វឹក​ទី ១១​ហើយ ដែល​ត្រូវបានតែងតាំង​ដោយ​លោក​ប្រធាន​ក្លិប Florentino Perez​ក្នុង​រយៈពេល ១២​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​សម្រាប់​ការដឹកនាំ​ក្នុង​ប្រកួត​លើកដំបូង​របស់ Zidane គឺ​នៅក្នុង​ក្របខ័ណ្ឌ La Liga នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ដោយ​ទទួលភ្ញៀវ Deportivo La Coruna ៕

© រក្សាសិទ្ធិដោយ thmeythmey.com