កីឡាជាតិ
ជាតិ
អ្នកជំនាញ នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​ស្តីពី «​គុណ​តម្លៃ​ល្បុក្កតោ​ក្នុងសង្គម​វប្បធម៌​ខ្មែរ​»
07, Jan 2016 , 11:56 am        
រូបភាព
ដោយ:
 
«​គុណ​តម្លៃ​ល្បុក្កតោ​ក្នុងសង្គម​វប្បធម៌​ខ្មែរ​» ជា​ប្រធានបទ​ដែល​អ្នកជំនាញ និង​អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​សិល្បៈ កីឡា និង​ប្រវត្តិសាស្ត្រ ព្រមទាំង​អ្នកឯកទេស​មកពី​អង្គការ​យូណេស្កូ និង​ព្រឹទ្ធាចារ្យ​កីឡា​មួយចំនួន លើក​យកមក​ពិភាក្សា​នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ( NOCC)  រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែមករា ខាងមុខនេះ​។​

 
​សិក្ខាសាលា​នេះ​តម្រូវឱ្យ វាគ្មិន​ទាំងអស់​ដែល​ចូលរួម​ត្រូវធ្វើ​ការបកស្រាយ  និង​បញ្ចេញ មតិ​យោ ប​ល់​រៀងៗ​ខ្លួន​តាម​អ្វីដែល​ខ្លួន​យល់ឃើញ និង​បានដឹង​ចំពោះ​ប្រធានបទ «​គុណ​តម្លៃ​ល្បុក្កតោ​ក្នុង​ស​ង្គ ម​វប្បធម៌​ខ្មែរ​» ដើម្បី​ស្វែងរក​គំនិត​រួមមួយ​ដ៏​ល្អ សម្រាប់​ចងក្រង​ទុកជា​ឯកសារ ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​ក្បុ​ក្ក​តោ​ដែលជា​កេ​រិ៍​ដំណែល​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុកឱ្យ​មួយ​នេះ​។​
 
គួរ​បញ្ជាក់ថា វាគ្មិន​ទាំងនោះ​រួមមាន  លោក រស់ ចន្ទ្រា​បុត្រ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC អ្នកសម្របសម្រួល លោក ហាប់ ទូច អគ្គនាយក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវ និង​និពន្ធ​វប្បធម៌ និង​កីឡា លោក ឯក ប៊ុន​ថា អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌ លោក សាន គឹមស៊ាន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ លោក ហុក ឈាង​គីម គ្រូ​ក្បាច់គុន​ចម្រុះ លោក Phillippe Delanghe មកពី UNESCO និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ 
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC រួមទាំង លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ  ក៏​នឹងមាន​វត្តមាន​ក្នុង​សិក្ខាសាលា​ដ៏​សំខាន់​នេះ​ផងដែរ​៕  
 
​សារព័ត៌មាន​ថ្មីៗ ជា​ដៃគូ​រៀបចំ​សិក្ខាសាលា​នេះ ជាមួយ NOCC ក្រសួងទេសចរណ៍ ក្រសួង​អប់រំ យុវជន និង​កីឡា  ក្រោម​ការឧបត្ថម្ភ​រប​ស់​មូលនិធិ​វប្បធម៌​អរូបី​យ៍​សាធារណៈរដ្ឋ​កូរ៉េ និង​លោក គួច ម៉េង​លី ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ៕
 

Tag:
 ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com