កីឡាជាតិ
ជាតិ
សែន រ៉ា​ដេ​ត ក្លាយ​ម្ចាស់​ខ្សែក្រវាត់ ណាហ្គា​វើ​ល ខណៈ​កម្ពុជា ២ រូប​ចាញ់​បរទេស
08, Jan 2016 , 3:56 pm        
រូបភាព
ដោយ:
 
​កីឡាករ សែន រ៉ា​ដេ​ត បាន​ក្លាយជា​ម្ចាស់​គ្រង​ខ្សែក្រវាត់ NAGAWORLD បន្ទាប់ពី​យកឈ្នះ​កីឡាករ​មី​យ៉ាន់​ម៉ា ខណៈ​កីឡាករ​កម្ពុជា ២​រូប បាន​ចាញ់​កីឡាករ​បរទេស ក្នុង​ការប្រកួត​កីឡាប្រដាល់​ក្បាច់បុរាណ​ខ្មែរ លក្ខណៈ​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា លើស​ង្វៀន​អប្សរា នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៧ ខែមករា​ម្សិលមិញ​នេះ​។

 
​កីឡាករ​ជើង​ខ្លាំង សែន រ៉ា​ដេ​ត ដែលជា​ប្អូនបង្កើត​របស់​កីឡា សែន រ៉ា​ឌី បានក្លាយ​ម្ចាស់​គ្រង​តំណែង​ខ្សែក្រវ៉ាត់ NAGAWORD ក្នុង​ទម្ងន់​៥១ គ​.​ក្រ បន្ទាប់ពី​យកឈ្នះ​កីឡាករ មី​យ៉ាន​ម៉ា Mong chhay den ដោយ​ពិន្ទុ លើស​ង្វៀន​អប្សរា កាលពី​ថ្ងៃទី​៧ ខែមករា ម្សិលមិញ​នៅ ខេត្ត​ព្រះសីហនុ ខណៈ​កីឡាករ កំផែង ខ្មៅ ចាញ់​កីឡាករ​ថៃ Phut Noy ដោយ​ពិន្ទុ ចំណែក​កីឡាករ​វ័យក្មេង រក្ស ជ័យ ចាញ់​កីឡាករ​ថៃ Sat Kat ដោយ​បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​៣ ។ 
 
​ដោយឡែក​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា សែន រ៉ា​ឌី បាន​បំបាក់​កីឡាករ​ជនជាតិ​ចិន Lee Kung ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ខណៈ​ម្ចាស់​ជើងឯក​គ្រង​ខ្សែក្រវ៉ាត់ ៦​ស្ថាប័ន ឡុង សុ​ភី បាន​ត្រឹម​ស្មើ​ពិន្ទុ កីឡាករ​ថៃ Jamlopphuphanourng​។ 
 
​ចំណែក​កីឡាករ​មកពី​ក្លិប​សម្រែក​រាជ​សី​បង្ក្រាប​គ្រឿងញៀន សារឿន ច័ន្ទ បាន​យកឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​អ៊ីតាលី Mayken ឬ​ឯ​អ្នក​ប្រដាល់​ដែលមានរ​ហ័យ​នាម​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​មិន​លើសពី​ទឹក​ទី​៣ ឡៅ ចន្ទ្រា បាន​បំបាក់​កីឡាករ​ថៃ Bacjo Kietkampoune ឱ្យ​បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​៤ ខណៈ​កីឡាករ​ជើង​ខ្លាំង យ៉េន ឌី​ណា ឈ្នះ​កីឡាករ​ជនជាតិ ជប៉ុន ដោយ​ពិន្ទុ​៕  

Tag:
 កីឡាប្រដាល់​
© រក្សាសិទ្ធិដោយ thmeythmey.com