ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើពេល​ពេញ​មួយឆ្នាំ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់​ភូមិ​
10, Jan 2016 , 12:35 pm        
រូបភាព
ដោយ: ថ្មីៗ

​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចាប់​យុទ្ធនា​ការចុះ​ជួប​ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន និង​ស្ត្រី​របស់ខ្លួន តាមរយៈ «​វេទិកា​សកម្មជន​មូលដ្ឋាន​»​។ ពី​ខេត្តព្រៃវែង ថ្នាក់ដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​អះអាងថា នៅ​ចុងឆ្នាំ​២០១៦ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ភូមិ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​ទូទាំងប្រទេស​។​


​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំក្រោយ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានចាប់ផ្តើម​បើក «​វេទិកា​សកម្មជន​មូលដ្ឋាន​» នៅ​ខេត្តព្រៃវែង​ដោយមាន​អ្នកចូលរួម​ប្រមាណ​៥០០០​នាក់​។ អ្នកចូលរួម​ទាំងនោះ មាន​សមាស​ភាពជា ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន និង​ស្ត្រី​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម កឹម សុខា បានសរសេរថា​៖ «​នៅ​ចុងឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​រចនាសម្ព័ន្ធ​រប​ស់​ខ្លួន​ដល់​ថ្នាក់ភូមិ​ឲ្យ​បាន​ចប់សព្វគ្រប់​ទូទាំងប្រទេស​»​។​

​បន្ទាប់ពី​ខេត្តព្រៃវែង ប្រធានស្តីទី​បក្សប្រឆាំង​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ចាម​នា​ថ្ងៃទី​១៧ ខែមករា ហើយ​បន្តទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តសៀមរាប រួមទាំង​ខេត្ត​ផ្សេងៗ​ទៀត​៕


Tag:
 ​កឹម សុខា​
  គណបក្ស​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com