ពីនេះ ពីនោះ
មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចង់​រួមភេទ​
10, Jan 2016 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

នេះ​គ្រាន់តែ​ជា​សំណួរ​ដ៏​ចា​ស់ក​ម្រិ​ល​មួយ​ដែល​បុរស​ភាគច្រើន​តែងតែ​សួរ​ខ្លួនឯង​ប៉ុណ្ណោះ​។ ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ​? តើ​ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ​ដោយ​គ្មាន​ការ​ប្តេ​ច​ជ្ញា​ចិត្ត​សោះ​? រឿងនេះ​ប្រហែលជា​ពួកគេ​ចង់​ស្វែងរក​ការសប្បាយ​ខាង​អារម្មណ៍​ផ្លូវភេទ​របស់ខ្លួន​អោយ​ដូចជា​បុរស​ដែរ​មើលទៅ ប៉ុន្តែ ប្រសិនបើ​វា​គឺជា​ការ​ពិតមែន តើ​ហេតុអ្វី​បានជា​មាន​បុរស​ជាច្រើន​នៅតែ​ជឿថា​មាន​ស្រី​ល្អៗ​សម្រាប់​រៀបការ និង​សម្រាប់​លេងសើច​ទៀត​? មុនពេល​អ្នក​កាត់សេចក្តី​ថា​នាង​ជា​មនុស្ស​បែបណា​នោះ ចូរ​ពិចារណា​ណ៍​អំពី​ហេតុផល​ដែល​នាង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកផង​ទៅ​។​


​នាង​គិតថា​មនុស្ស​គ្រប់គ្នា​ក៏​ធ្វើ​ដូច​នាង​ដែរ​ ​ស្ត្រី​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ធ្វើអោយ​ខ្លួនឯង​ចង់​រួមភេទ ដោយសារ​តែមាន​គេ​និយាយ​តៗ​គ្នា​ថា “​នរណា​ក៏ដោយ​សុទ្ធតែ​កំពុងតែ​រួមភេទ​ទាំងអស់គ្នា​”​។ តាមពិត​វា​មិនមែន​បែបនេះ​ទេ​។ ស្ត្រី​គិតថា ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​វា​គឺជា​រឿង​ធម្មតា​ទេ​។​

​ស្ត្រី​ចង់បាន​ទំនាក់ទំនង​របស់​ពួកគេ​ឈាន​ទៅមុខទៀត​៖ ស្ត្រី​ទាំងអស់​ជឿថា​ការដែល​ផ្តល់នូវ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស​នឹង​ធ្វើអោយ​មនុស្ស​ប្រុស​នោះ​ស្រលាញ់​គេ​កាន់តែខ្លាំង​។ តាម​ការសង្កេត​មួយ​បានអោយដឹងថា មាន​ស្ត្រី​ជាង​ពាក់កណ្តាល​ជឿជាក់ថា ការដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​គឺជា​គំនិត​រឹងមាំ​សម្រាប់​រក្សា​ទំនាក់ទំនង​រវាង​ពួកគេ​ទាំងពីរ​នាក់​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ពិតប្រាកដ​នោះ​គឺថា កាលណា​អ្នក​ប្រញាប់​រួមភេទ​ពេក វា​នឹង​ធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​ទាំងពី​កាន់តែ​បាត់បង់​ទៅវិញ​ទេ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com