កីឡាជាតិ
ជាតិ
ផែនការ​ស៊ី​ហ្គេម​បាន​ជោគជ័យ លុះត្រា​បណ្តា​សហព័ន្ធ​កីឡា​សហការ​កាត់​សាច់​ស្អុយ​ចេញ​
10, Jan 2016 , 7:30 pm        
រូបភាព
ដោយ:

​ដើម្បីឱ្យ​ផែនការ​ស៊ី​ហ្គេម​របស់​យើង​ទទួល​ភាពជោគជ័យ​បាន​វា​អាស្រ័យ​លើ​គ្រប់ភាគី​ពាក់ព័ន្ធ​ក៏ដូចជា​សហព័ន្ធ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​អនុវត្ត​ការកែទម្រង់ ជាពិសេស​ត្រូវ​កាត់​សាច់​ដែល​ស្អុយៗ​មួយចំនួន​ចេញ​។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែមករា នៅ NOCC​ ។



​លោក វ៉ា​ត់ ចំរើន ដើម្បីឱ្យ​ផែនការ​ស៊ី​ហ្គេម​អាច​ទទួលបាន​ភាពជោគជ័យ លុះត្រាតែ​គ្រប់​សហព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​ឆន្ទៈ​នៃ​ការកែទម្រង់ និង​ការលះបង់​បុគ្គលិក​អសកម្ម មួយចំនួន​ចេញ​។ លោក បាន​បញ្ជាក់ថា ការកែទម្រង់ និង​ការរៀបចំ​នេះដែរ វា​នឹងធ្វើ​ឱ្យមាន​ការប៉ះពាល់​ដ​ល់​ផលប្រយោជន៍​មួយចំនួន ប៉ុន្តែ​អ្នក​ដែល​ប៉ះពាល់​ទាំងនោះ​ត្រូវធ្វើ​ការអត់ធ្មត់​នៅក្នុង​ការចូលរួម​ជជែក​ពិភាក្សា​នោះ​។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា​៖«​ផែនការ​ស៊ី​ហ្គេម​អាច​ទទួលជោគជ័យ​បាន គ្រប់​សហព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ត្រូវមាន​ឆន្ទៈ​នៃ​ការកែទម្រង់ និង​កាត់​សាច់​ស្អុយ​មួយចំនួន​ចេញ ហើយ​ការកែទម្រង់ និង​រៀបចំ​នឹងធ្វើ​ឱ្យមាន​ការប៉ះពាល់​ផលប្រយោជន៍​មួយចំនួន ហើយ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ត្រូវ​អត់ធ្មត់​ក្នុងការ​ចូលរួម​ពិភាក្សា​»​។​

​លោក វ៉ា​ត់ ចំរើន អនុ​រដ្ឋលេខា​ធិ​ខា​ក្រសួងទេសចរណ៍ បាន​ពញ្ញាក់​ផងដែរ​ដល់​សហព័ន្ធ​មួយចំនួន​ដែលមាន​ការជួយជ្រោមជ្រែង​ប៉ុន្តែ​មិនមាន​ភាព​រីកចម្រើន មាន​ភាព​អសកម្ម និង​សាច់​ដែល​ស្អុយៗ​មួយចំនួន​ត្រូវ​ត្រៀមខ្លួន​ឱ្យ​ហើយ​សម្រាប់​ការកែទម្រង់​នេះ​ផងដែរ​៕



Tag:
 កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com