ពីនេះ ពីនោះ
ការកកស្ទះ​ចរាចរណ៍​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ជាតិខ្មែរ និង​រុញច្រាន​ឲ្យ​មនុស្ស​កើត​ជំងឺ​
10, Jan 2016 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ

បញ្ហា​កកស្ទះ​ចរាចរណ៍​បាន និង​កំពុង​ក្លាយទៅជា​រឿង​ដែល​មនុស្ស​គ្រប់រូប​ធុញ​ធ្រា​ញ់ និង​រអ៊ូ​គ្រប់គ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​គិតថា ការកកស្ទះ​ចរាចរណ៍​កំពុង​បំផ្លាញ​សេដ្ឋកិច្ចជាតិ និង​កំពុង​រុញច្រាន​ឲ្យ​ពលរដ្ឋ​មួយចំនួន​កើត​ជំងឺផ្លូវចិត្ត​។



ខាតបង់​សេដ្ឋកិច្ច ពីព្រោះ បុគ្គលិក​គ្រប់​ហ៊ុន មន្ត្រីរាជការ មួយចំនួន​ខាត​ពេល​ច្រើន​ដោយសារ​កកស្ទះ​ចរាចរណ៍​។ ខាត​ពេល គឺ​ស្មើនឹង​ខាត​ផលិតភាព​ការងារ ឬ​ខាតបង់​ប្រាក់កាស​។ ម្យ៉ាងទៀត ការកកស្ទះ​ជំរុញ​ឲ្យ​ខាតបង់​ប្រេងសាំង​ដែលមាន​តម្លៃ​ថ្លៃ​ស្រាប់​ទៅហើយនោះ​។

នាំ​ឲ្យ​ឈឺ​ជំងឺផ្លូវចិត្ត ពីព្រោះថា បុគ្គល​ណា​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ពេល​ណាមួយ​បុគ្គល​នោះ​អាច​ប្រឈម​នឹង​កើត​ជំងឺផ្លូវចិត្ត​។
​ស​រុ​សេចក្តី​មក ការកកស្ទះ​ចរាចរណ៍​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ជាតិខ្មែរ និង​រុញច្រាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កើត​ជំងឺផ្លូវចិត្ត​៕

© រក្សាសិទ្ធិដោយ thmeythmey.com