កីឡាជាតិ
ជាតិ
កម្ពុជា ​ប៉ះ ម៉ា​ល់​ឌី​វ ថ្ងៃនេះ នា​ការប្រកួត Bangabandhu Gold Cup 2016
11, Jan 2016 , 10:39 am        
រូបភាព
ដោយ:
 
​ក្រុមបាល់ទាត់​ជម្រើសជាតិ កម្ពុជា នឹង​ប្រកួត​បើកឆាក​របស់ខ្លួន​ជាមួយ​ក្រុម ម៉ា​ល់​ឌី​វ នា​ការប្រកួត​ពានរង្វាន់ Bangabandhu Gold Cup  2016 នៅ​បង់​ក្លា​ដេ​ស នា​វេលា​ម៉ោង ៣:៤៥​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​១១ ខែមករា នេះ​។

 
​ក្រុមបាល់ទាត់​របស់ កម្ពុជា ដែល​ឈរ​ក្នុង​ពូ​ល B នឹងធ្វើ​ការប្រកួត​បើកឆាក​របស់ខ្លួន​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ជាមួយ​ក្រុម​ម៉ា​ល់​ឌី​វ នៅលើ​ទឹកដី​នៃ​ពហុ​កីឡដ្ឋាន Shams UI Huda Staduim Jessore នា​វេលា​ម៉ោង​៣:៤៥​នាទី​រសៀល​ថ្ងៃទី​១១ ខែមករា នេះ នា​ការប្រកួត​ពានរង្វាន់ Bangabandhu Gold Cup 2016​។ គួរ​បញ្ជាក់ថា ការប្រកួត​ក្នុង​ពូ​ល B បានចាប់ផ្ដើម​មួយ​ប្រកួត​ហើយ​កាលពី​ថ្ងៃទី​១០ ខែមករា រវាង​ក្រុម U-23 បង់​ក្លា​ដេ​ស និង​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ក្នុង​លទ្ធផល ១-១ ។​
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាក​ចេញពី​ទឹកដី​របស់ខ្លួន ដើម្បី​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់ Bangabandhu Gold Cup  2016 នៅ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ ប៉ុន្តែ​ការចេញដំណើរ​លើក​នេះដែរ ដោយ​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន ព្រោះ​ពួកគេ​ទាំងនោះ​ជាប់​ភារកិច្ច​ក្នុង​ក្រុម K-Cement Cambodian All Stars ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជើងឯក​រង​ថៃ SCG Muangthong United និង​ក្រុម​ជើងឯក Buriram United​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់ Bangabandhu Gold Cup 2016 ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដេ​ស មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ៨​ក្រុម​(​ម៉ាឡេស៊ី​, ស្រី​សង្កា​, បង់​ក្លា​ដេ​ស​, នេ​ប៉ាល់​, ប៉ា​រ៉ែ​ន​, ម៉ា​ល់​ឌី​វ​, កម្ពុជា និង Bangladesh Olympic Team) ការប្រកួត​បែងចែក​ជា ២ ពូ​ល A និង B​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ៕  
​ 

Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com