ពីនេះ ពីនោះ
តើ​ពាក្យ​«​ចំបើង​»​និង​ពាក្យ​«​ចម្បើង​»​គួរ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
11, Jan 2016 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពុំ​ឃើញ​មាន​សរសេរ​ពាក្យ​ថា​«​ចម្បើង​»​នោះទេ គឺ​មានតែ​ពាក្យ​ថា​«​ចំបើង​»​។ ហេតុនេះ​ដើម្បី​ការពារ​ការខុសឆ្គង​ក្នុងការ​សរសេរ​សាធារណជន​ត្រូវតែ​សរសេរ​ពាក្យ​«​ចំបើង​»​ទើប​ជាការ​ត្រឹមត្រូវ​។​



​ពាក្យ​«​ចំបើង​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ដើមស្រូវ​ស្ងួត​ព្រមទាំង​ស្លឹក ដែល​គេ​បែន​បោក ឬ​បញ្ជាន់​យក​គ្រាប់​ហើយ​។

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com