កីឡាជាតិ
ជាតិ
ពាន Bangabandhu Gold Cup៖ កម្ពុជាតាម​ស្មើម៉ាល់​ឌីវ ២-២ នៅតង់ទី១
11, Jan 2016 , 4:36 pm        
រូបភាព
ក្រុម​ជម្រើស​ជាតិ​កម្ពុជា
ក្រុម​ជម្រើស​ជាតិ​កម្ពុជា
ដោយ: ថ្មីៗ
ក្រុមជម្រើស​ជាតិ​កម្ពុជា និងម៉ាល់​ឌីវ បាន​បញ្ចប់​លទ្ធផល​បណ្តោះអាសន្ន ២-២​ នៅ​តង់​ទី​មួយ​នា​ការប្រកួ​ត​ដណ្តើម​ពាន​រង្វាន់​មិត្តភាព Bangabandhu Gold Cup ឆ្នាំ​២០១៦ នៅ Shamsul Huda Stadium ក្រុង Jessore ប្រទេស​បង់ក្លា​ដេស នា​រសៀល​ថ្ងៃទី​១១ ខែ​មករា នេះ។



ម៉ាល់ឌី​វដែល​ស្ថិតក្រោ​មការដឹ​កនាំគ្រូបង្វឹកនូវែលសេឡង់ លោក Herbert Ricki Llord បាននាំមុខ​កម្ពុជា ១-០ នៅនាទី ទី​៤ ប៉ុន្តែ​១០នាទីក្រោ​យមក ខ្សែប្រយុទ្ធ សុន វណ្ណ​ដេត នៃក្លិបអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ វាយ​បក​តាមស្មើ សម្រាប់​កម្ពុជា។ ក្នុង​តង់ទី១ ទិត្យ ឌីណា ក៏មាន​ឱកាសរក​គ្រាប់​សម្រាប់​កម្ពុជា​ផងដែរ ប៉ុន្តែ​បាល់​ហើរទៅប៉ះនឹងរបាទី។
នៅ​នាទី ទី​៣៨ ខ្សែ​ប្រយុទ្ធ​ Hassan Naiz ជួយ​ឲ្យ​ម៉ាល់​ឌីវ​នាំមុខ​សារ​ជាថ្មី បន្ទាប់​ពី​ខ្សែ​បម្រើ​ទិត្យ ឌីណា គ្រប់គ្រង​បាល់​មិន​បាន​ល្អ តែនៅ​ក្នុងនាទី​បន្ថែម​តង់ទី១ កីឡាករ​ក្លិប​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​រូបនេះ តាម​​បាន​គ្រាប់ទី២សម្រាប់​កម្ពុជាវិញ​៕



Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com