កីឡាជាតិ
ជាតិ
កីឡាការិនី វី ស្រី​ខួច បាន​ផ្តួល បារាំង ត្រឹម​ទឹក​ទី​២​នៅ​ថៃ​
11, Jan 2016 , 7:39 pm        
រូបភាព
ដោយ:
​កីឡាការិនី​ប្រដាល់​សាកល​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ វី ស្រី​ខួច បាន​បំបាក់​កីឡាការិនី  បារាំង ត្រឹម​ទឹក​ទី​២ នា​ការប្រកួត​ប្រដាល់​គុន​ចម្រុះ​លើស​ង្វៀន​ដាក់​ទ្រុង Full Metal Dojo នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​១០ ខែមករា​។

 
 
​កីឡាការិនី​ជម្រើសជាតិ​ប្រដាល់សកល វី ស្រី​ខួច មកពី​ក្លិប​នាគ​មានជ័យ បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នា​ជំនួប​ជាមួយ​កីឡាការិនី​បារាំង Aiyada Verpoest នៃ​ការប្រកួត​ប្រដាល់​គុន​ចម្រុះ​លើស​ង្វៀន​ដាក់​ទ្រុង Full Metal Dojo នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ថ្ងៃទី​១០ ខែមករា​។ នា​ការប្រកួត​ដាក់​ទ្រុង​ដែលមាន​គូ​នារី​តែមួយ​នោះ​កីឡាការិនី​ជម្រើសជាតិ កម្ពុជា វី ស្រី​ខួច ប្រើ​រយៈពេល​តែ​២​ទឹក​ប៉ុណ្ណោះ ក្នុងការ​ផ្តួល​កីឡាការិនី​ជម្រើសជាតិ​សញ្ជាតិ​បារាំង Aiyada Verpoest ឱ្យ​បោះបង់​ការបោះបង់​ការប្រកួត​។ 
 
​គួរ​បញ្ជាក់ថា មុន​ការប្រកួត​ចាប់ផ្តើម​កីឡាការិនី វី ស្រី​ខួច បាន​បង្ខំចិត្ត​សម្រក​ទម្ងន់ ២,៤​គីឡូក្រាម ដើម្បីឱ្យ​ស្មើ​ជាមួយ​ដៃគូ​របស់ខ្លួន ក្នុង​រយៈពេល ៣ ម៉ោង​។  កីឡាការិនី វី ស្រី​ខួច មាន​ទម្ងន់ ៥៧,២​គីឡូក្រាម ចំណែក​កីឡាការិនី​បារាំង Aiyada Verpoest មាន​ទម្ងន់​ត្រឹមតែ ៥៤,៨​គីឡូក្រាម​៕  






 

Tag:
 កីឡា​ដាក់​ទ្រុង
© រក្សាសិទ្ធិដោយ thmeythmey.com