កីឡាជាតិ
ជាតិ
ពាន Bangabandhu Gold Cup៖ កម្ពុជា ចាញ់ ម៉ាល់​ឌីវ ៣-២
11, Jan 2016 , 5:46 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ជម្រើស​ជាតិ​ម៉ាល់​ឌីវបាន​យក​ឈ្នះ​កម្ពុជា ​៣-២ នា​ការប្រកួ​ត​ដណ្តើម​ពាន​រង្វាន់​មិត្តភាព Bangabandhu Gold Cup ឆ្នាំ​២០១៦ នៅ Shamsul Huda Stadium ក្រុង Jessore ប្រទេស​បង់ក្លា​ដេស នា​រសៀល​ថ្ងៃទី​១១ ខែ​មករា នេះ។



ជម្រើស​ជាតិ​ម៉ាល់ឌី​វដែល​ស្ថិត​ក្រោ​មការដឹ​កនាំគ្រូបង្វឹកនូវែលសេឡង់ លោក Herbert Ricki Llord បាននាំមុខ​កម្ពុជា ១-០ នៅនាទី ទី​៤ ប៉ុន្តែ​១០នាទីក្រោ​យមក ខ្សែប្រយុទ្ធ សុន វណ្ណ​ដេត នៃក្លិបអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ វាយ​បក​តាមស្មើ សម្រាប់​កម្ពុជា។ ក្នុង​តង់ទី១ ទិត្យ ឌីណា ក៏មាន​ឱកាសរក​គ្រាប់​សម្រាប់​កម្ពុជា​ផង​ដែរ ប៉ុន្តែ​បាល់​ហើរទៅប៉ះនឹងរបាទី។

នៅ​នាទី ទី​៣៨ ខ្សែ​ប្រយុទ្ធ​ Hassan Naiz ជួយ​ឲ្យ​ម៉ាល់​ឌីវ​នាំមុខ​សារ​ជាថ្មី បន្ទាប់​ពី​ខ្សែ​បម្រើ​ទិត្យ ឌីណា គ្រប់គ្រង​បាល់​មិន​បាន​ល្អ។ នៅ​នាទី ទី​៣៨ ខ្សែ​ប្រយុទ្ធ​ Hassan Naiz ជួយ​ឲ្យ​ម៉ាល់​ឌីវ​នាំមុខ​សារ​ជាថ្មី បន្ទាប់​ពី​ខ្សែ​បម្រើ​ទិត្យ ឌីណា គ្រប់គ្រង​បាល់​មិន​បាន​ល្អ តែនៅ​ក្នុងនាទី​បន្ថែម​តង់ទី១ កីឡាករ​ក្លិប​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​រូបនេះ តាម​​បាន​គ្រាប់ទី២សម្រាប់​កម្ពុជាវិញ។

ឈាន​ដល់​ទៅ​តង់ទីពីរ ក្រុមទាំងពី​រមាន​ការវាយបក​គ្នាទៅវិញទៅមក។ នៅ​នាទី ទី​៧៧ Hassan Naiz រកបានគ្រាប់ទី២ដែលនាំឲ្យ​ម៉ាល់ឌីវនាំមុខ ៣-២ ។ Hassan បានទាញយក​ឱកាស​ដណ្តើម​បាល់ពីអ្នក​ចាំទី អ៊ុំ សេរីរ័ត្ន ដែល​ចាប់បាល់មិនបានល្អក្រោយ​ការបញ្ជូន​របស់ សំអឿន ពិដោរ។

នៅក្នុងពូល B នេះ កម្ពុជា​ត្រូវប៉ះ​ជាមួយ​បារ៉ែន នាថ្ងៃទី​១៣ ខែមករា មុនពេលដែលម៉ាល់ឌីវ ជួប​ជាមួយ​ U-23 បង់ក្លាដែស។

សម្រាប់​ពូល A  ម្ចាស់ផ្ទះ​បង់ក្លា​ដែសឈ្នះ​ស្រី​លង្កា ៤-២ ខណៈក្លិប Felda United និងនេប៉ាល់ បាន​បញ្ចប់​ការប្រកួត​ដោយគ្មាន​ការស៊ុត​បាល់​បញ្ចូលទី។

ជម្រើស​ជាតិ​កម្ពុជា៖ អ៊ុំ សេរីរ័ត្ន (អ្នក​ចាំទី), ហុង ផេង, សឿ​យ វិសាល, សុខ ច័ន្ទរស្មី (ឃួន ឡាបូរ៉ាវី ៦៦), ច្រឹង ពល​រដ្ឋ, សុន វណ្ណដេត (ទូច រូម៉ា ៨២ ), ណុប តុលា, សំអឿន ពិដោរ, ទិត្យ ឌីណា, ហូយ ផល្លីន (ឆេង ម៉េង ៨៥ ), ឈិន ឈឿន (ប្រធានក្រុម)៕



Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com