ពីនេះ ពីនោះ
តើ​ពាក្យ​«​មនោសារ​, មនុសារ​, និង មនូសារ »​មាន​អត្ថន័យ​ដូច​គ្នា​ឬ​យ៉ាងណា​?
12, Jan 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ « មនោសារ​, មនុសារ​, និង មនូសារ​» មាន​អត្ថន័យ​ដូចគ្នា ហើយ​អាច​ប្រើប្រាស់​បាន​ដូចគ្នា​។ ពាក្យ​នេះ​មានន័យថា​៖



​មនោសារ​, មនុសារ​, ឬ មនូសារ មាន​ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ខ្លឹមចិត្ត​, ដែល​មានធម៌​ខ្លឹម​ក្នុង​ចិត្ត​, ដែលមាន​ចិត្ត​ខ្ជាប់ខ្ជួន​, មានចិត្ត​ខ្ពស់​។ នាម​ឥសី​ម្នាក់​ជា​ផៅ​ពង្ស​នៃ​ព្រះបាទ​មនុ​, ជា​អ្នកបង្កើត​គម្ពីរ​ឬ​ច្បាប់​ធម្មសាស្ត្រ​មុនដំបូង​បំផុត​ក្នុង​ខាងដើម​នៃ​ភទ្រកល្ប មាន​ជាប់​ដរាប​មកដល់​សព្វ​ថ្ងៃនេះ​៖ មនោសារ​ជា​ឥសី​គ្រូ​ច្បាប់​ធម្ម​សាស្ត្រា​។​

 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com